25/01/2018 10:40 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ ផ្តល់យោបល់​ដើម្បីផល​ប្រយោជន៍​រួម ​ប្តេជ្ញាប្រឆាំង​អំពើពុករលួយ​


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងសន្និសីទ

នារសៀលថ្ងៃទី២៣ ខែ​​មករា ឆ្នាំ​២០១៨​ នៅទីក្រុងហាណូយ នា​យករដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​​ណាម ​លោក Nguyen Xuan Phuc អញ្ជើញចូលរួមនិងថ្លែងមតិ​បញ្ជាណែនាំក្នុងសន្និសីទវាយ ត​ម្លៃការងារ​រួមផ្សំប្រចាំឆ្នាំ២០១៧ លើកទិសដៅការងារ​សម្រាប់ឆ្នាំ២០១៨និងចុះហត្ថ លេខាលើ​បទបញ្ញត្តិរួមផ្សំការងាររវា​ងខុទ្ទកាល័យ​មជ្ឈឹម ខុទ្ទកាល័យ​ប្រធានរដ្ឋ ខុទ្ទកាល័យរដ្ឋសភានិ​ង​ខុទ្ទកាល័យ​រដ្ឋាភិបាល។ 
 
អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ​ នាយករដ្ឋ មន្ត្រីលោក ​Nguyen Xuan Phuc បានស្នើឲ្យខុទ្ទកា​ល័យ​ទាំង​៤ ត្រូវ​អនុវត្តន៍​ល្អមុខ​ងារ ផ្តល់​យោបល់ហើយផ្តល់​យោបល់គឺដើម្បីផលប្រយោជ​ន៍រួម និងប្តេជ្ញាប្រ​ឆាំង អំពើពុក​រលួយ​។ រំ​លឹកឡើងវិញនូវលទ្ធផលលេចធ្លោអំពីសេដ្ឋកិ​ច្ច សង្គមកិច្ចឆ្នាំ២០១៧នោះ ​លោក Nguyen Xuan Phuc បានសង្កត់​ធ្ងន់នូវតួនាទី​ផ្តល់យោបល់ជូនថ្នាក់ដឹកនាំប​ក្ស រដ្ឋ និងរដ្ឋាភិបាលរប​ស់ខុទ្ទកា​ល័យ​ទាំង៤ពោលខាង​លើគឺរួម​ចំណែកសកម្មក្នុង​ការ អភិវឌ្ឍប្រទេសជា​តិ។​
 
ដោយចាត់ទុកថា ឆ្នាំ២០១៨ជាឆ្នាំគន្លឹះនិងមានអត្ថន័​យសំខាន់ក្នុងការអនុវត្តផែ​ន​ការ​៥ឆ្នាំ ២០១៦-២០២០​ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យខុទ្ទកាល័យទាំ​ង៤ ​បន្តអនុវត្តការងារផ្ត​ល់យោ​បល់ ដើម្បីធានា​ថា វិស័យទាំងអស់រប​ស់ ប្រទេសជាតិសុទ្ធតែបានបញ្ជា​ណែនាំ​និងគ្រប់គ្រងល្អ រួម​ចំណែក​បំពេញ​ល្អប្រកប​ដោយជោគ​ជ័យរា​ល់ភារកិច្ច។ លោកនាយករដ្ឋមន្ត្រីបានគូ​សបញ្ជាក់ថា គប្បីធ្វើកំណែ​ទម្រង់ ផ្លាស់​ប្តូរថ្មី​និងមាន​ការច្នៃប្រឌិត​ថែមទៀតក្នុងការគ្រប់គ្រង​ និងបញ្ជាណែនាំខុទ្ទកាល័យ ​ទាំងអស់នេះផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ