19/11/2017 10:59 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភាជួបប្រាស្រ័យសមាជិកសភាជាគ្រូបង្រៀន


 នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភាជួបប្រាស្រ័យសមាជិកសភាជាគ្រូបង្រៀន

នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅទីក្រុង​ហាណូយ​ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានមានជំនួប​សន្ទនា​ជាមួយ​សមាជិក​សភាជា​គ្រូបង្រៀន​ អតីត​គ្រូបង្រៀន ក្នុងឱកាសរំលឹកខួបអនុស្សា​វរីយ៍លើក​ទី​៣៥ ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ១៩៨២ - ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧)។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានសង្កត់​ធ្ងន់​ថា៖ ​ក្នុង​បុព្វហេតុ​ឧស្សាហូបនីយកម្ម ​ទំនើបភាវូបនីយកម្ម ​ធ្វើសមាហរណកម្ម​អន្តរជាតិ ​ផ្នែកអបរំ​ជានិច្ចកាល​ ដើរតួនាទីសំខាន់។ 

ឯកភាពជាមួយមតិរបស់នាយករដ្ឋមន្ត្រីថា៖ ប្រទេសជាតិសម្បូរុងរឿងគឺ​មកពីផ្នែក​អប់រំ ​ប្រធានរដ្ឋសភា  លោកស្រី​ Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា​៖ ក្នុងរយៈ​ពេល​កន្លង​ទៅ បក្ស ​រដ្ឋ ជានិច្ច​កាល​ចាត់​ទុកផ្នែក​អប់រំ ជាគោល​នយោបាយជាតិ​ជួរមុខ​។ រដ្ឋសភាត្រូវ​សម្រេចក្រ​មគតិយុត្តិមួយ​ស្ដីអំពី​អប់រំ​និង​បណ្ដុះ​បណ្ដាល​៕ 

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ