09/09/2016 09:53 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីអូស្រ្តាលីអញ្ជើញថ្នាក់ដឹកនាំអាស៊ានចូលរួមកិច្ចប្រជុំកំពូលពិសេសនៅក្រុង Canberra


នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm Turnbull (រូបថត៖TTXVN)

នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm Turnbull បានអញ្ជើញថ្នាក់ដឹកនាំនៃបណ្ដាប្រទេសសមាជិកអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលគ្រោងនឹងត្រូវបានរៀបចំឡើងនៅក្រុង Canberra នាឆ្នាំ ២០១៨។ សេចក្ដីសេចក្ដីថ្លែងការណ៍មួយដែលបានចុះផ្សាយលើគេហទំព័រផ្ទាល់ខ្លួននារាត្រីថ្ងៃទី៧ ខែកញ្ញា​ ឆ្នាំ២០១៦ លោក Turnbull ឲ្យដឹងថា លោកបានអញ្ជើញថ្នាក់ដឹកនាំអាស៊ានទៅកាន់ក្រុង Canberra ដើម្បីពិភាគ្សាអំពីបញ្ហាជាច្រើននៅតំបន់ ក្នុងនោះមានការគំរាមកំហែងពីលទ្ធិភេរវកម្មនិងទំនាក់ទំនងពាណិជ្ជកម្ម​នាអនាគតរវាងអូស្ត្រាលីនិងអាស៊ាន។ លោកបានលើកច្បាស់ថា កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីនឹងពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក៏ដូចជាធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងដៃគូសេដ្ឋកិច្ច​វវាង​ភាគីទាំងពីរតាមរយៈការតភ្ជាប់យ៉ាងស្អិតរមួត រវាងអង្គភាពអាជីវកម្មអាំស៊ាននិងអូស្ត្រាលី។ នាយករដ្ឋមន្រ្តីលោក Turnbull អះអាងថា អូស្ត្រាលីមានមោទនភាពជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ានជាដៃគូ សេដ្ឋកិច្ចសំខាន់មួយ ហើយជាសមាជិកសកម្មមួយចូលរួមក្នុងរចនាសម្ព័ន្ធតំបន់ដឹកនាំដោយអាស៊ានទៀត​ផង​៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ