23/09/2015 09:31 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull អំពាវ​នាវ​ចិន​បន្ថយ​សកម្មភាព​កសាង​កោះ​ខុស​ច្បាប់​នៅ​សមុទ្រ​ខាង​កើត​

ក្នុងការ​ឆ្លើយសម្ភាសន៍​ទីភ្នាក់ងារ​សាព័ត៌មាន ABC នាថ្ងៃទី​២២ខែកញ្ញាឆ្នាំ២០១៥ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull បាន​ចាត់ទុក​ថា គោល​នយោបាយ​កិច្ច​ការ បរទេស​របស់​ប៉េកាំង​អំពី​បញ្ហា​សមុទ្រ​ខាង​កើត​គ្មាន​ចរិត​លក្ខណៈ​ស្ថាបនា​ឡើយ។ លោកអះ​អាង​ថា កំពុងមាន​ភាពតាន​តឹង​មួយចំនួន អំពីបញ្ហាកោះ តំបន់​ថ្មប៉​ប្រះ​ទឹក​នៅ សមុទ្រ​ខាងកើត ហើយចិន​ត្រូវមាន​សកម្មភាព​សមស្រប។ លោក​រូបនេះ​ក៏បាន​ព្រមាន​ថា ប្រសិន​បើ​ចិន​មាន​បំណង​ទន្ទ្រាន​កាន់​កាប់​សមុទ្រ​ខាង​កើត​ទាំង​ស្រុង ពិតជា​ជួបប្រទះ​នឹងផលវិបាក​ជាច្រើន។

តាមលទ្ធផលស្ទង់មតិសាធារណ​នៅអូស្ត្រាលីថា លោក Turnbull ទទួល​បាន​ការ​សម្លេង​គាំទ្រចំនួន​៥៥% និង​ត្រូវ​បាន​វាយតម្លៃជា​ថ្នាក់​ដឹកនាំ ដែល​មាន​ប្រជាប្រិយភាព​បំផុត នៅអូស្ត្រាលី​ក្នុងរយៈ​ពេល​៥ឆ្នាំ​កន្លង​ទៅ​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ