03/10/2015 10:27 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីអនុម័តលើបញ្ជីឈ្មោះគំរោងការណ៍ចំនួន៣ដោយបរទេសជួយឧបត្ថម្ភ


នាយករដ្ឋមន្ត្រីអនុម័តលើបញ្ជីឈ្មោះគំរោងការណ៍ចំនួន៣ដោយបរទេសជួយឧបត្ថម្ភ

នាយករដ្ឋមន្ត្រីវៀតណាមអនុម័តលើបញ្ជីឈ្មោះគំរោងការណ៍​ចំនួន​៣ដោយបរទេសជួយឧបត្ថម្ភ។ តាមនោះគំរោងការណ៍ថាមពលកកើត​ឡើង​វិញនិងប្រសិទ្ធិភាពថាមពលប្រើប្រាស់ជំនួយ ODA ឥតសំណងរបស់រដ្ឋាភិបាល​អាល្លឺម៉ង់អនុវត្តពីឆ្នាំ២០១៥ដល់២០១៧។ គំរោងការណ៍ទី២គឺជា​គំរោងការណ៍​បង្កើនសមត្ថភាពបណ្ដាញសេវាកម្មនិងស្ដារកាយសម្បទាសំរាប់កុមារពិការខេត្ត Thai Binh ដោយស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) ជួយឧបត្ថម្ភ។ គំរោងការណ៍​នេះបានអនុវត្តនៅស្រុកចំនួន៧នៃខេត្ត Thai Binh ពីឆ្នាំ​២០១៥​ដល់​ ២០១៩ ​ដោយ​ប្រភពទុន ODA ឥតសំណងរបស់ USAID ប្រមាណជិត ១ លាន ៨ សែនដុល្លារ​អាមេរិក។ ក្រៅ​ពីនោះនៅមានគំរោងការណ៍គ្រប់គ្រងប្រភពទឹកនិងការលិចទឹក Vinh Phuc ខ្ចីទុនពីធនាគារពិភពលោក (WB) ដោយកំរិតវិនិយោគ ២២០ លាន​ដុល្លារ​អាមេរិក។ គំរោងការណ៍បានអនុវត្តក្នុងរយៈពេល៥ឆ្នាំគិតតាំងពីពេលចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងដោយគោលដៅបង្កើនសមត្ថភាពទប់ទល់នឹងទឹក​ជំនន់និងការលិចទឹកកាត់បន្ថយឥទ្ធិពលនៃគ្រោះធម្មជាតិចំពោះជីវភាពរស់នៅ​ប្រជាជននៅដំបន់គំរោងការណ៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ