10/07/2017 10:01 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីអញ្ជើញមកដល់ Amsterdam ចាប់ផ្តើមដំណើរទស្សនកិច្ចប្រទេសហូឡង់


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងលោកជំទាវ
អញ្ជើញមកដល់ព្រលានយន្តហោះ Schiphol Amsterdam. (រូបថត: Thống Nhất/TTXVN)

តាមគំរោងក្នុងរយៈពេលស្នាក់នៅហូឡង់ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងអញ្ជើញជួបសន្ទនាជាមួយសមភាគីហូឡង់ ហើយថ្នាក់ដឹកនាំទាំងពីររូបនឹងអញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ​មួយចំនួនរវាងរដ្ឋាភិបាលនិងសហគ្រាសនៃប្រទេសទាំងពីរ។ លោក Nguyen Xuan Phuc ក៏ អញ្ជើញ​ជួប​សន្ទនាជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាហូឡង់និងជួបសំណេះសំណាលជាមួយមន្ត្រីរដ្ឋាភិបាលនិងតំបន់​មួយចំនួនរបស់ហូឡង់ផងដែរ។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅហូឡង់បានប្រព្រឹត្តទៅ ក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាង​វៀតណាមជាមួយហូឡង់កំពុងមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។ នាប៉ុន្មានឆ្នាំកន្លងទៅ ហូឡង់​បានចាត់ទុកវៀតណាមជាដៃគូអាទិភាពដោយមានគោលនយោបាយជម្រុញកិច្ចសហប្រតិបត្តិការជាច្រើន​​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ