17/09/2017 08:49 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីអញ្ជើញទៅត្រួតពិនិត្យនិងបញ្ជាណែនាំការជំនះពុះពារលើផលវិបាកដោយព្យុះទឹកជំនន់នៅភាគកណ្តាល

អញ្ជើញទៅត្រួតពិនិត្យស្ថានភាពខូចខាតដោយខ្យល់ព្យុះ Doksuri បណ្តាលមក នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានទៅពិនិត្យនៅសាលាបឋមសិក្សានិងសាលាវិទ្យាល័យនៅឃំ Ky Anh  ទីរួមខេត្ត Ky Anh ។


នាយករដ្ឋមន្ត្រីអញ្ជើញទៅត្រួតពិនិត្យនិងបញ្ជាណែនាំការជំនះពុះពារលើផលវិបាក
ដោយព្យុះទឹកជំនន់នៅភាគកណ្តាល
នេះជាសាលារៀនដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖

“ត្រូវប្រមូលផ្តុំកម្លាំងដើម្បីប្រក់ដំបូលផ្ទះជូនប្រជាជន ជួសជុលសាលារៀនដែលរបើកដំបូលនិងខូចខាត។ ទាំង​អស់នេះជាការងារសំខាន់ កុំទុកឲ្យប្រជាជនរស់នៅក្នុងស្ថានភាពលំបាក។ ម្យ៉ាងវិញទៀតត្រូវបោះសំអាតបរិស្ថាន ធានាឲ្យមានអគ្គិសនី ទឹក ដើម្បីសិក្សានុសិស្សបានចូលរៀនធម្មតា”។

មុននោះ នារសៀលថ្ងៃទី១៥កញ្ញា ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Binh នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញមានអនុសាសន៍ថា៖ “យល់ព្រមដោះស្រាយអង្ករ៣ពាន់តោនសម្រាប់ជួយប្រជាជនក្រោយព្យុះ។ យល់ព្រមប្រគល់ឲ្យក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទដោះស្រាយពួជស្រូវ និង បន្លែបន្ទាន់ឲ្យខេត្ត Quang Binh ដើម្បីជួយប្រជាកសិកនារដូវខាងមុខ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ