02/09/2016 11:37 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីពិធីជប់លៀងអន្តរជាតិក្នុងកាសបុណ្យជាតិ


នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីពិធីជប់លៀងអន្តរជាតិក្នុងកាសបុណ្យជាតិ

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី៧១ទិវាបុណ្យជាតិ​សាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅមជ្ឈ​មណ្ឌលសន្និសីទអន្តរជាតិ រដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រី​វៀត​ណាម​ លោក​ Nguyen Xuan Phuc និងភរិយាបានអញ្ជើញជាអធិបតីពិធីជប់លៀងជូនចំពោះ​ឯកអគ្គ​រដ្ឋទូត​ប្រធានស្ថាប័នអន្តរជាតិប្រចាំនៅវៀតណាម។​ ថ្លែងមតិនៅទីនេះ ​នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc​បាន​សង្កត់ធ្ងន់ថា៖​ វៀតណាម​បន្ត​គោលមាគា៍កិច្ចកាបរទេសឯករាជ្យម្ចាស់ការ សន្តិភាព សហប្រតិបត្តិការ​ ជា​មិត្ត​និងដៃគូទំនុកទុកចិត្ត សមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ នាយករដ្ឋមន្ត្រី ​ លោក Nguyen Xuan Phuc បានថ្លែងថា៖

 “ ខ្ញុំមានគោលបំណងថា៖ក្នុងតួនាទីជាដំណាងរបស់ប្រទេស និងស្ថាប័ន​អន្តរជាតិនានានឹងពង្រីកតួនាទីពិសេសការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់របស់ខ្លួន ដើម្បីនាំប្រទេសជាតិយើងខិតជិតគ្នាថែមទៀត ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍សម្បូររុងរឿង។ ខ្ញុំជឿជាក់ថា៖ មិត្តនិងគ្រួសារនឹងមានរយៈពេលរស់នៅនិងធ្វើការនៅទីនេះ នឹងមានអនុស្សាវរីយ៍ល្អជាច្រើនចំពោះមនុស្ស និងទឹកដីវៀតណាម។”

តាងនាមអោយបណ្ដាភ្ញៀវអន្តរជាតិ លោក El Houcine Fardani ប្រធានអង្គទូតបានអោយដឹងថា៖          “ ក្នុងបុព្វហេតុ​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចប្រកបដោយជោគជ័យរបស់​វៀតណាមនេះ ជាបទពិសោធន៍និងប្រភពលើកទឹកចិត្តចំពោះប្រទេសកំពុងអភិវឌ្ឍន៍​ផ្សេងៗទៀត។ ដោយគោលនយោបាយកិច្ចការបរទសឯករាជ្យ​ពហុទិស​ភាវូបនីយកម្ម ពហុបែបភាវូបនីយកម្មទំនាក់ទំនងវៀតណាមដើរតួនាទីសកម្ម​ក្នុងតំបន់និងលើឆាកអន្តរជាតិ រួមចំណែករក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់និង​អន្តរជាតិ៕ ”

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ