28/07/2015 09:00 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីអង់គ្លេសទៅបំពេញទស្សនកិច្ចប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៤


នាយករដ្ឋមន្ត្រីអង់គ្លេសទៅបំពេញទស្សនកិច្ចប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៤ (Image: VNA)

នាថ្ងៃទី​២៧ខែកក្កដាឆ្នាំ២០១៥​ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក David​ Cameron បាន​ចាប់​ផ្តើម​ដំណើរ​ទស្សន​កិច្ច​​នៅប្រទេស​ចំនួន​៤ នៅអាស៊ី​អាគ្នេយ៍​គឺ៖ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ីនិងសឹង្ហបុរី។ ក្នុង​នោះ​ឥណ្ឌូណេស៊ី ​គឺជាទីមក​ដល់​ដំបូង។ គោលដៅនៃដំណើរ​ទស្សនកិច្ចលើក​នេះរបស់ នាយរដ្ឋមន្ត្រី​អង់គ្លេស​គឺ​សំដៅ​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​មានតំលៃសរុប​ស្មើរ​នឹង​១,២ ពាន់​លាន​ដុល្លា​អាមេរិក​។ នាយរកដ្ឋមន្ត្រី Cameron បានឲ្យដឹងថា៖ ក្នុងរយៈពេល​២០​ឆ្នាំ ខាងមុខ​៩០% នៃ​កំណើន​សេដ្ឋកិច្ច​សកល នឹង​​មក​ពីខាងក្រៅទ្វីប​អឺរ៉ុប ជាពិសេស​គឺទីផ្សារ​អាស៊ី-អាគ្នេយ៍។ នាយក​រដ្ឋមន្ត្រី Cameron នឹង​ពិភាក្សា​រជាមួយ​ថ្នាក់​​​ដឹក​​នាំ​ប្រទេសនានា នៅអាស៊ី-អាគ្នេយ៍អំពី ការប្រយុទ្ធប្រឆាំង​អង្គការរដ្ឋ​ឥស្លាម​ស្វ័យ​ប្រកាស (IS) ៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ