06/08/2016 15:05 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីឡាវលើកទឹកចិត្តអង្គភាពអាជីវកម្មវៀតណាមធ្វើការវិនិយោគនៅឡាវ


នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរូមសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៨ (AEM ៤៨) និងសន្និសីទពាក់ព័ន្ធនានានៅក្រុងវៀងច័ន្ទប្រទេសឡាវ នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជ ​កម្មវៀតណាម លោក Tran Tuan Anh និងគណៈប្រតិភូអមដំណើរបាន អញ្ជើញជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisoulith ។​នៅទីនេះ រដ្ឋមន្ត្រី លោក Tran Tuan Anh បានថ្លែងអំណរគុណចំពោះការដែលនាយករដ្ឋមន្ត្រី លោក Thoonglun Sisoulith និងរដ្ឋាភិបាល ឡាវបានមានការយកចិត្តទុកដាក់និងបង្កលក្ខណៈ​ងាយស្រួលជានិច្ចសម្រាប់ ផ្នែកឧស្សាហ-ពាណិជ្ជកម្មនៃប្រទេសទាំងពីររឹតបន្តឹងកិច្ចសហប្រតិបត្តិការ សំ​ដៅ​រួមចំណែកចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ។ រីឯខ្លួនវិញ​ នាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisoulith បានស្នើរឲ្យ រដ្ឋមន្ត្រីលោក Tran Tuan Anh បន្តបញ្ជាណែនាំការអនុវត្តឲ្យទាន់ពេលវេលានូវគម្រោងវារីអគ្គិសនីនិងរុករករ៉ែរបស់វៀតណាមនៅឡាវរួមទាំងលើកទឹកចិត្តអង្គភាពអាជីវកម្មវៀតណាមធ្វើការនិយោគនៅឡាវផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ