02/07/2016 14:25 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីឡាវរំលែកទុក្ខអំពីគ្រោះថ្នាក់យន្តហោះ SU 30MK2 និង CASA 212


នាយករដ្ឋមន្ត្រីឡាវចែករំលែកទុក្ខអំពីគ្រោះថ្នាក់យន្តហោះ SU 30MK2 និង CASA 212

នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលឡាវ លោក Thongloun Sisoulith បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អំពីគ្រោះថ្នាក់យន្តហោះ SU 30MK2 និង CASA 212 ក្នុងថ្ងៃទី១៤ និងទី១៦ មិថុនា ឆ្នាំ ២០១៦។ ក្នុងសារលិខិតនេះ  នាយករដ្ឋមន្ត្រី  លោក Thongloun Sisoulith បានអោយដឹងថា៖ បានតាមដានជាប់ជានិច្ច ហើយចាត់ទុកនេះគឺជាពលីកម្មនិងបាត់បង់ដ៏ធំធេងចំពោះកងទ័ព ក្រសួងការពារជាតិ និងប្រជាជនវៀតណាម។ នាយករដ្ឋមន្ត្រី​រ លោក Thongloun Sisoulith ក៏បានសម្ដែងនូវការរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុត ហើយតាងនាមអោយបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ សូមផ្ញើសេចក្តីរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាមក៏ដូចជាកងទ័ពនិងក្រសួងការពារជាតិវៀតណាម ពិសេសគឺចំពោះក្រុមគ្រួសារកម្មាភិបាល យុទ្ធជនដែលបានពលីជីវិត៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ