16/05/2016 10:03 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីឡាវមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ លោក Thongloun Sisoulith

នាព្រឹកថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ លោក​ Thongloun Sisoulith និង​លោក​ជំទារួ​ម​ទាំង​គណៈប្រតិភូជាន់​ខ្ពស់​រដ្ឋាភិបាល ឡាវបានអញ្ជើញ​មកបំពេញទស្សនកិច្ចជាផ្លូវការ​ នៅវៀតណាម​តាម​សេចក្តី អញ្ជើញ​របស់នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc ។ នេះជាដំណើរ​ទស្សន​កិច្ច​លើក​ដំបួង​របស់​លោក Thongloun Sisoulith ក្នុងឋានៈ ជានាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ ដំណើរ​ទស្សន​កិច្ច​លើក​នេះរ​បស់​លោក​ Thongloun Sisoulith សំដៅជម្រុញទំនាក់ទំនងមិត្តភាព​សាមគ្គីពិសេស កិច្ចសហ​ប្រតិបត្តិ​ការលើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ ព្រមទាំងបង្កើនការជឿទុកចិ​ត្ត​គ្នា ផ្សាភ្ជាប់ និងជម្រុញ​ទំនាក់​ទំនង​រវាង​ថ្នាក់​ដឹក​នាំ នៃប្រ​ទេស​ទាំង​ពីរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ