20/07/2015 09:56 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីឡាវបញ្ចប់ដំនើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ


នាយករដ្ឋមន្ត្រី Thoongsing Thammavongជួបធ្វើការជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung

នាថ្ងៃទី១៨ខែ​កក្កដាឆ្នាំ២០១៥ នាយក​រដ្ឋមន្ត្រី​ឡាវ លោក Thoongsing Thammavong បាន​ចាក​ចេញ​ពី​ទី​ក្រុង​ហា​ណូយ បញ្ច​ប់​ដំណើរ​​ទស្សន​កិច្ចនៅ​​វៀតណាម​ប្រកប​ដោយ​ជោគជ័យ។ ក្នុង​រយៈពេល​ស្នាក់​នៅវៀតណាម ពីថ្ងៃទី១៣​ដល់ថ្ងៃទី១៦ខែ​កក្កដា​ នាយករដ្ឋមន្ត្រី Thoongsing Thammavong រួម​ជា​មួយ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋាភិ​បាល​ឡាវ បាន​ជួបសម្ដែង​ការ​គួសម អគ្គ​លេខា​បក្សកម្មុយនីស្តវៀត​ណាម លោក​ Nguyen Phu Trong ប្រធាន​រដ្ឋវៀត​ណាម លោក Truong Tan Sang ជួប​ធ្វើការ​ជា​មួយនាយក​រដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Tan Dung និង​ជួប​សន្ទនា​ជាមួយ​ប្រធាន​រដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ។ នៅទីនេះ ភាគី​ទាំងពីរ​បាន​ផ្លាស់​​ប្តូរ​ជាមួយ​គ្នា អំពី​​សភាព​​ការសហប្រិតបត្តិការ រវាងវៀតណាម និងឡាវ​ក្នុងរយៈ​ពេលថ្មីៗ​នេះ និង​ពិភាក្សា​​ អំពីទិសដៅសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នាពេលខាងមុខ។

​ក្នុង​ក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្ត្រីឡាវ លោក Thoong sing Thammavong បាន​អញ្ជើញ​ទៅ​​ទស្សនា និង​ធ្វើការនៅ​ទីក្រុង Da Nang និង បណ្ដាខេត្ត Quang Nam, Quang Tri, Quang Binh, Dien Bien និង Son La ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ