19/07/2016 09:21 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីស្លូវ៉ាគីអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម


នាយករដ្ឋមន្ត្រីទាំងពីររូបនៅក្នុងសន្និសីទកាសែតបន្ទាប់ពីការចរចារ

លោក Nguyen Xuan Phuc អញ្ជើញ​ជាអធិបតីពិធីទទួលនាយករដ្ឋមន្ត្រី Robert Ficoនិង​គណៈ​ប្រតិភូអម​ដំណើរ​យ៉ាង​ឱឡារិក។ បន្ទាប់ពីពិធីទទួល នាយករដ្ឋ​មន្ត្រីទាំង​ពី​ររូប​បាន​ដំណើរ​ការកិច្ច​ចរចារ​ទ្វេភាគី​នារសៀល​ថ្ងៃដដែល។

​នៅក្នុងជំនួប ភាគីទាំងពីរបានជូនដំណឹងទៅវិញទៅមក អំពីស្ថានភាពរបស់​ប្រទេស​នីមួយៗ និងផ្លាស់​ប្តូរលើ​វិធាន​ការជាក់​ស្តែង សំដៅជម្រុញកិច្ចសហប្រតិ​បត្តិការ​ទ្វេភាគី រួមទាំង​បញ្ហាតំបន់​និង​អន្តរជាតិ​ដែល​ភាគី​ទាំង​ពីរមាន​ការ​យក​ចិត្ត​ទុកដាក់ដូចគ្នា។ ដើម្បីនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ទ្វេភាគីឡើង​កំពស់​ថ្មី ​នាយក​រដ្ឋមន្ត្រី​ទាំងពី​រ​រូប បានព្រមព្រៀងគ្នា​បន្តលើកកំពស់ប្រសិទ្ធិភាពនូវយន្ត​ការ​គណៈកម្មាធិការ​ចម្រុះ ស្តីពី​កិច្ច​សហប្រតិបត្តិ​ការសេដ្ឋកិច្ច បង្កើន​ការងារ​ពន្លឿន​ពាណិជ្ជកម្ម លើក​ទឹក​ចិត្ត​និង​បង្ក​រលក្ខណៈ​ងាយ​ស្រួល​សម្រាប់​អង្គភាព​អាជីវកម្ម របស់ប្រទេសទាំងពីរ ផ្សាភ្ជាប់ដៃគូ​ស្វែងរកទីផ្សារ ជាពិសេសលើបណ្តា​វិស័យ​ជាប្រៀប​ខ្លាំង របស់ស្លូវ៉ាគីនិងវៀតណាមមានតម្រូវការ។ នាយករដ្ឋមន្ត្រី​លោក Robert Fico បាន​អះអាង​ថា ស្លូវ៉ា​គីគាំទ្រការ​បង្កើន​ទំនាក់ទំនង រវាងវៀត​ណាម​ជាមួយ EU និង​ការចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី វៀត​ណាម -EU (EVFTA) ព្រម​ទាំងជម្រុញ EU ទទួលយ៉ាងឆាប់សេដ្ឋកិច្ចទីផ្សារ របស់​វៀត​ណាម​។

​ស្តីពី​បញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រីទាំងពីររូប បានសង្កត់ធ្ងន់ទៅលើ​ភាព​ចាំបាច់​នៃ​ការ​ដោះ​ស្រាយ​ជម្លោះ​​ដោយ​សន្តិវិធី សមស្របទៅនឹងច្បាប់អន្តរ​ជាតិ ក្នុង​នោះមាន​អនុសញ្ញា​អ.ស.ប ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ១៩៨២ អនុវត្តត្រឹមត្រូវ​សេចក្តីថ្លែង​ការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានា​នៅសមុទ្រខាងកើត (DOC)​និង​សម្រេច​​យ៉ាង​ឆាប់ៗ​​ ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ហើយ​ចាត់​ទុក​នេះ​ជាវិធាន​ការ​ធានា​សន្តិភាព ស្ថរភាព សុវត្ថិភាពនាវាចរណ៍ អាកាស​ចរណ៍​នៅសមុទ្រខា​ង​កើតផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ