05/07/2016 10:17 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីស្នើខេត្ត Kon Tum ជំរុញការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ


នាយករដ្ឋមន្ត្រីស្នើខេត្ត Kon Tum ជំរុញការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ

នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kon Tum អំពីស្ថានភាព​សេដ្ឋកិច្ចសង្គមកិច្ចក្នុងឆមាសទី ១ ឆ្នាំ ២០១៦ និងរួមជាមួយគ្រប់ក្រសួង ​ស្ថាប័នដោះស្រាយការលំបាកជួយឧបត្ថម្ភ Kon Tum សម្រេចផែនការ​ភារកិច្ច​ក្នុងឆ្នាំ​២០១៦​ប្រកបដោយ​ជោគជ័យ។ ថ្លែងមតិនៅទីនេះ ​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើខេត្ត Kon Tum លើក​​កំពស់ប្រសិទ្ធិភាពការងារកាត់បន្ថយភាពក្រីក្រ ម្ចាស់ការប្រភពកម្លាំងនានា ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺគមនាគមន៍។ នាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកខេត្ត Kon Tum ក៏ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះការ​រៀបចំ​រចនាសម្ព័ន្ធកសិកម្មឡើងវិញផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ