22/12/2016 10:06 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីសំណូមពរឲ្យផ្តល់ដីជួយកសាងផ្ទះស្នាក់នៅថ្មីសម្រាប់ប្រជាជនក្រោយគ្រោះទឹកជំនន់


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phucបានសំណូមពរឲ្យផ្តល់ដីជួយកសាងផ្ទះស្នាក់នៅថ្មីសម្រាប់ប្រជាជនក្រោយគ្រោះទឹកជំនន់

នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតណាម លោក Nguyen Xuan Phuc ​បាន​អញ្ជើញ​ទៅ​ត្រួត​ពិនិត្យ​ផ្ទាល់​នូវ​ស្ថានភាព​ខូច​ខាត​បន្ទាប់​ពីគ្រោះ​ទឹក​ជំនន់ និងការងារជំនះ​ពុះពារ នូវ​ផលវិបាក​នៅភូមិ​ An Xuyen 3 ឃុំ My Chanh ស្រុក Phu My ខេត្ត Binh Dinh។ នៅទី​នេះ នាយករដ្ឋមន្ត្រី លោក​Nguyen Xuan Phuc បាន​ប​ញ្ជាណែនាំ​ឲ្យរដ្ឋអំ​ណាច ខេត្ត Binh Dinh​ឲ្យអនុវត្ត​យ៉ាងឆាប់ៗ​ការផ្តល់​ដី​ និងជួយ​ឧបត្ថម្ភ​សាង​​សង់​ផ្ទះ ឲ្យប្រជាជន​។ នាយក​រដ្ឋមន្ត្រីក៏​បានចែករំលែក និងលើកទឹក​ចិត្ត​ប្រជាជន​ឲ្យ បាន​ជួយ​គ្នាទៅវិញ​ទៅមក​​សំដៅ​ជំនះពុះពា​រ រាល់ការលំបាក​នេះ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បាន​អញ្ជើញ​ជូន​អំណោយ​​សម្រាប់​គ្រួ​សារចំនួន​១១ គ្រួនៅ​ឃុំ My Chanh ​ដែល​បាត់បង់ផ្ទះដោយទឹកជំនន់ផងដែរ៕
 

តាម​ VOV5 – វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ