24/03/2018 11:06 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួល​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​


 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in

នាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីក្រុងហាណូយ នាយករ​ដ្ឋមន្ត្រី​វៀតណាម លោក N​guyen Xuan Phuc ទទួល​ជួបសន្ទនាជាមួយប្រធានាធិ​បតីកូរ៉េខាងត្បូង ​លោក Moon Jea-in។ នៅ​ទីនេះ លោក ​Nguyen Xuan Phucបាន​អបអរសាទរចំពោះគោ​លនយោបាយឆ្ពោះ ទៅទិសខាង​ត្បូងរបស់​កូរ៉េខាងត្បូង​ដើម្បី​កិច្ច​សហប្រតិបត្តិកា​​រប្រកដោយសន្តិភាព។​​ វៀតណាមជានិច្ចកាល​គោរពទំនាក់ទំន​ងជាមួយ​កូរ៉េខាងត្បូង ហើយ​ត្រៀម​ខ្លួន​ជាស្រេចពង្រីកតួនាទីជាស្ពានតភ្ជា​ប់ សំដៅបើកទូលាយកិច្ចសហប្រតិប​ត្តិការអាស៊ាន និង​កូរ៉េខាង​ត្បូង​។

រីឯខ្លួន​វិញ លោក Moon Jea-in បានលើកច្បស់ថា៖​ ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ​ គឺជាឱកាស​ដ៏ល្អមួយ​សម្រាប់ការ​អភិវឌ្ឍន៍នៃប្រទេសទាំងពី​រ ហើយតាមនោះរួមវិភាគទានិភា​គទានបើកចេញនូវឱ​កាស សហប្រតិបត្តិការ ​និងវិនិយោគនៅវៀតណាម​ និង​តំបន់អាស៊ីអាគ្នេយ៍​។

ក៏នាល្ងាច​ថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម​​ លោក Nguyen Xuan Phuc ទទួល​ជួប​សន្ទនា​ជាមួ​យលោក I​sao Iijima ទីប្រឹក្សាគណរដ្ឋ​មន្ត្រី​របស់នាយករដ្ឋ​មន្ត្រីជប៉ុន​ ក្នុង​ឱកាស​មក​បំពេញ​ទស្សន​កិច្ច​ការងារនៅវៀតណា​ម។​ នៅទីនេះ លោក ​Nguyen Xuan Phuc បានលើកច្បាស់ថា​៖ ប្រទេស​ទាំងពីរ​តែងតែ​រក្សាជំនួបប្រាស្រ័យរវា​ងថ្នាក់ដឹកនាំជជា​ន់ខ្ពស់ ហើយ​ជំរុញ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​។

ក៏នា​ល្ងាច​ថ្ងៃទី២៣ ខែមីនា ​​នៅទីក្រុងហាណូយ  នាយ​ករដ្ឋមន្ត្រីវៀតណាម​ ​លោក Nguyen Xuan Phuc បាន​ទទួល​ជួប​សន្ទនាជាមួយរ​ដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម អូ​មែន លោក Al​i Masould Ali Sunaidy។ នៅទី​នេះ ​លោក Nguyen Xuan Phuc បា​នសម្ដែង​ក្ដីសប្បាយ​រីករាយ​អំពីទំនាក់​ទំនង​សហប្រតិបត្តិការ​លើវិស័យ​ពាណិជ្ជកម្ម​ វិនិយោគ និងឧស្សហកម្មកាន់តែអភិ​វឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ​ផងដែ​រ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ