29/12/2017 10:36 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc៖ វៀតណាម​ជានិច្ចកាល​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​វិនិយោគិន​បរទេស​


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc៖ វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស 

នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​​ទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​ លោក​ Nguyen Xuan Phuc បាន​ទទួល​ជួប​សន្ទនា​ជាមួយ​លោក Choi Young Joo ប្រធានសមាគមមិត្តភាព​កូរ៉េខាង​ត្បូង វៀតណាម និងជា​ប្រធានសម្ព័ន្ធក្រុមហ៊ុន​ Panko​-សហគ្រាស​កូរ៉េខាង​ត្បូងដែល​កំពុង​ដំណើរ​ការ​គម្រោង​ការណ៍​តម្បាញ​កាត់​ដេរ​នៅភាគ​កណ្ដាលវៀត​ណាម។ អញ្ជើញថ្លែងមតិនៅ ទី​នេះ លោក Nguyen Xuan Phuc បានអះអាង​ថា វៀតណាម ជានិច្ចកាល​បង្ក​លក្ខណៈងាយ​ស្រួលសម្រាប់វិនិយោគិនបរទេ​សមកវៀត​ណាម​ ក្នុ​ងនោះ មាន​សហគ្រាស​កូរ៉េខាង​ត្បូង​។ លោ​ក ក៏បានស្នើឲ្យលោក Choi Young Joo បន្តគាំ​ទ្រ ជំរុញសកម្មភាព​ជួប​ប្រាស្រ័យ និង​សហប្រតិបត្តិការ រវាង​​សហគ្រាសកូរ៉េខាង​ត្បូង​ជាមួយ​វៀត​ណាម​។ នាល្ងាចថ្ងៃទី២៧​ ខែធ្នូ នៅទី​ក្រុង​ហាណូយ នាយក​​រដ្ឋមន្ត្រី ​លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស Cameroon លោក Lejeune Mbela Mbela។ អញ្ជើញថ្លែង​មតិនៅទី​នេះ លោក Nguyen Xuan Phuc បានឲ្យដឹងថា​ រដ្ឋាភិបាល​វៀត​ណាម ជានិច្ចកាល​បង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន​បរទេស ហើយ​ស្នើឲ្យរដ្ឋា​ភិបាល Cameroon យកចិត្ត​ទុកដាក់ និងបង្កលក្ខណៈងាយស្រួ​លសម្រាប់គម្រោងការណ៍ នាពេល​បច្ចុប្បន្នរបស់​វៀតណាម៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ