24/05/2015 13:43 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ជួប​សន្ទនា​ជាមួយ​​អគ្គលេខា​​ធិការ​​អង្គ​ការ​​​សហ​ប្រជា​​ជាតិ


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon

នារ​សៀលថ្ងៃ​ទី២២ខែឧសភាឆ្នាំ​២០១៥ នៅទីក្រុង​ហាណូយ នាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Tan Dung បាន​ជួបសន្ទនា ​ជាមួយអគ្គ​លេខាធិការ​អង្គការស​ហប្រជាជាតិ លោក Ban Ki Moon ដែល​កំពុង​មាន​ដំណើរ​ទស្សន​កិច្ច​នៅវៀតណាម។ លោក Nguyen Tan Dung បានវាយ​តំលៃខ្ពស់​ចំពោះការ​ជួយ​ឧបត្ថម្ភ កិច្ច​សហ​ប្រតិ​បត្តិការ​របស់ អង្គការសហ​ប្រជាជាតិ ដែល​បានលៃទុក​សំរាប់​វៀត​ណាម នា​ពេល​កន្លង​ទៅ ហើយ​សង្ឃឹម​ថា បន្ត​ទទួលបានកា​រជួយ​ឧបត្ថម្ភ ពិគ្រោះ​យោបល់​អំពីគោលន​យោបាយ របស់​អង្គការ​សហប្រជា​ជាតិ។ លោក​នាយក​រដ្ឋមន្ត្រី ក៏បានអះអាងថា៖ វៀតណាម​ជានិច្ច​កាលត្រៀម​ខ្លួន​ជា​ស្រេច សកម្ម និង​ម្ចាស​ការ រួម​សហការ​ ជាមួយ​អង្គការ​សហប្រជា​ជាតិ និង​សហគមន៍​អន្តរជាតិ រួមដៃ​អនុវត្ត​រាល់ការ​សន្យា កម្ម​វិធី​ធ្វើសកម្ម​ភាព​សំរាប់​ការអភិវឌ្ឍន៍​ចីរភាព ដើម្បី​គោល​ដៅ សន្តិ​ភាព សម្បូរ​ធូធារ នៅ​ក្នុងតំបន់និងអន្តរ​ជាតិ។

​អគ្គលេខាធិការ​អង្គការ​សហប្រជា​ជាតិ លោក Ban Ki Moon បានអោយដឹង​ថា៖ ប្រការ​អាទិភាព​ដែលបាន​អង្គ​ការ​សហប្រជាជា​តិ អំពាវ​នាវអោយពិភព​លោកទាំង​មូល រួម​គ្នាធ្វើសកម្មភាព​ដើម្បីដល់​ឆ្នាំ​២០៣០ ទទួល​បាន​រាល់​គោល​ដៅដែល​បាន​ដាក់ចេញ​ក្នុងវិស័យ​សេដ្ឋកិច្ច សង្គម​និង​បរិស្ថាន។

​ស្ដីពីបញ្ហាសមុទ្រ​ខាងកើត លោក Ban Ki Moon បានស្នើអោយ​ភាគីទាក់​ទិន​នានា ត្រូវ​អត់​ធ្មត់ មិន​បង្ក​ភាព​តាន​តឹង និងអំពាវ​នាវអោយភាគី​នានា ត្រូវគោរព​ច្បាប់​អន្តរ​ជាតិ ហើយ​នាំចេញ​ក្រមប្រតិបត្តិ​ការ​នៅលើ​សមុទ្រ​ខាង​កើត យ៉ាង​ឆាប់ៗ។ អង្គការ​សហប្រជា​ជាតិ និងបុគ្គល​លោក Ban Ki Moon ត្រៀមខ្លួន​ជាស្រេច ចូល​រួម​ការ​ចរចា​ពហុ​ភាគី ស្ដីពី​បញ្ហានេះ​ ប្រសិន​បើភាគី​នានាយ​ល់ព្រម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ