07/06/2017 10:34 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc ជួបសន្ទនាជាមួយសមភាគីជប៉ុន លោក Shinzo Abe


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយសមភាគីជប៉ុន
លោក Shinzo Abe 

ក្នុងជំនួបសន្ទនាក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច នៅជប៉ុន នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phucនិងសមភាគីជប៉ុន លោក Shinzo Abe បានពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើន។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការការពារប្រទេសនិងរក្សាសន្តិភាពរបស់ អ.ស.ប. គ៏ដូចជា ជំនះពុះពារលើ ផលវិបាកដោយសង្គ្រាម។ តាមរយៈការបើកទូលាយកិច្ចសប្រតិបត្តិការសេដ្ឋកិច្ចលើវិស័យវិនិយោគពាណិជ្ជកម្មបច្ចេកវិទ្យាខ្ពស់និងពលកម្ម ជាពិសេសគឺការអនុវត្តប្រកបដោយប្រសិទ្ធភាពដំណាក់កាលការផ្តើមកំនិតរួមចំ​នួន​ ៦ វៀតណាមនិងជប៉ុន ប្រទេសទាំងពីរនឹងជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការរូបសណ្ឋានដៃញូសាធារណៈឯកជន​វៀតណាម-ជប៉ុន PPP។ ថ្នាក់ដឹកនាំទាំងពីររូបនេះបានឯកភាពរៀបចំការសន្ទនាកសិកម្មជាន់ខ្ពស់លើកទី ៤ ក្នុងឆ្នាំ ២០១៧ និងជំរុញខ្លាំងថែមទៀតបណ្ដាបែបបទ ដើម្បីផ្លែរឈើរបស់វៀតណាមនិងជប៉ុនអាចឆ្លៀតចូលក្នុងទីក្សារនៃប្រទេសទាំងពីរទៅវិញទៅមក។ វៀតណាមនិង ជប៉ុននឹងសហការជិតស្និទ្ធិជាមួយគ្នាក្នុងការរៀបចំពិធីរំលឹកខួបអនុស្សារវីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ២០១៨។

ស្តីអំពីបញ្ហានៅសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពអំពីសារៈសំខាន់នៃការធានាសន្តិភាពសន្តិសុខសុវត្ថភាពនិងសេរីភាពនាវាចរណ៍និងអាកាសចរណ៍ ជំរុញដោះស្រាយជំលោះដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ​និង សន្ធិសញ្ញាអំពីច្បាប់សមុទ្ររបស់ អ.ស.ប. ឆ្នា ១៩៨២។ 

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងសមភាគីជប៉ុន លោក Shinzo Abe បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីអំពីគំរោងការណ៍ប្រភពទុនកម្ចី ODA ដែលមានតំលៃ ៩១២ លានដុល្លាអាមេរិក។ បន្ទាប់ពីការចរចារ ភាគីទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមវៀតណាម-ជប៉ុន៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម




បណ្តាព័ត៌មានបានផ្សាយ