15/04/2015 14:52 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម៖ Khanh Hoa ត្រូវអភិវឌ្ឍន៍ផ្នែកទេសចរណ៍ក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ


នាយករដ្ឋមន្ត្រីវៀតណាម៖ Khanh Hoa ត្រូវអភិវឌ្ឍន៍ផ្នែកទេសចរណ៍ក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ
នាថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០១៥ នាយករដ្ឋមន្ត្រីវៀតណាម លោក ​Nguyen Tan Dung​ បានជួបធ្វើការជាមួយ​ថ្នាក់​ដឹកនាំខេត្ត Khanh Hoa អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការបង្ការ ទប់ទល់​នឹងភាពរាំង​ស្ងួត​ ការជ្រាប​ប្រៃ​នៅភូមិសាស្ត្រ។

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់​ធ្ងន់​ថា៖​មជ្ឈឹមគាំទ្រនិងត្រៀមខ្លួនជា​ស្រេ​ច​ រួមសហការជាមួយខេត្ត ​Khanh Hoa ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ដូចចជា៖ ការកសាង ​ស្រាវជ្រាវ​​រូប​សណ្ឋាន​ទេសចរណ៍ថ្មី ប្រសិទ្ធិភាពខាងសេដ្ឋកិច្ចខ្ពស់។ ​លោកនាយករដ្ឋមន្ត្រីបានស្នើអោយខេត្តត្រូវ​ពង្រីក​អស់​សក្ដានុភាព ឧត្តមភាពរបស់ខ្លួនដើម្បីអភិវឌ្ឍន៍ លើកស្ទួយជីវភាពរស់នៅខាងស​ម្ភារះ ​និងស្មារតី​របស់​ប្រជាជន​ ជាពិសេសគឺឧត្តមភាពខាងទេសចរណ៍ សេវាកម្ម ចិញ្ជឹមនិងកែច្នៃជលផល…ៗ។ លោក Nguyen Tan​ Dung ក៏បានក្រើនរំលឹខេត្ត Khanh Hoa ត្រូវអនុវត្តការផ្ទេរប្តូររចនាសម្ព័ន្ធកសិកម្ម ​ផ្សា​ភ្ជាប់ជា​​មួយការ​ក​សាង​ជនបទថ្មី អភិវឌ្ឍន៍ឧស្សាហកម្ម បំរើទេសចរណ៍…ជាដើម៕ 

 
តាម VOV5-វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ