15/12/2014 09:22 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម៖រៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញដើម្បីធានាសន្តិសុខស្បៀងអាហារជាតិ


នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៤ នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយគណៈ​ប្រតិភូ​សមាជិក​សភា​ទីក្រុង Hai Phong បាន​ជួបប្រាស្រ័យជាមួយអ្នកបោះ​ឆ្នោតនៅ​ស្រុក An Lao ។ នៅទីនេះ អធិប្បាយមតិ​របស់​អ្នក​បោះឆ្នោតស្ដីពីការជំរុញ​ខ្លាំង​ថែមទៀតការរៀបចំរចនាសម្ព័ន្ធកសកម្មឡើងវិញរបស់ប្រទេសជាតិ​ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖ការរៀបចំរចនា​សម្ព័ន្ធ​កសកម្មឡើងវិញគឺសំដៅអនុវត្តវិទ្យាសាស្ត្រ បច្ចេក​វិទ្យា​​ចូលក្នុង​ផលិតកម្ម កាត់បន្ថយចំណាយ លើកកំពស់គុណភាណនិងមានតំលៃប្រកួតប្រជែង ហើយលើកទឹក​ចិត្ត​អង្គ​ភាពអាជីវកម្មវិនិយោគចូលជនបទ យកចិត្តទុកដាក់ដល់ការបណ្ដុះបណ្ដាវិជ្ជាជីវះ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​។ ទន្ទឹមនឹងនោះ ​រដ្ឋាភិបាលក៏ខំប្រឹងប្រែងចរចារដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីភាព​ទ្វេ​ភាគីនិងពហុភាគីយ៉ាងឆាប់ៗ ដើម្បីបង្កើតទីផ្សារថ្មីច្រើនជាងទៀត។

លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung ​បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញា​ចិត្ត​របស់រដ្ឋាភិបាល ក្នុងឆ្នាំ២០១៥នោះ​គឺ​បន្ត​ប្រមូល​ផ្តុំបង្កើនស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ចប្រកបដោយរឹងមាំជាង គ្រប់គ្រងអតិផរណាល្អជាង ប្រមូលផ្តុំដោះស្រាយ​ការ​លំបាក កែទម្រង់បែបបទរដ្ឋបាល កែលំអរបរិយាកាស​វិនិយោគ អាជីវកម្ម ដើម្បីជំរុញផលិតកម្ម អាជីវកម្ម។ លោកNguyen Tan Dung ​បានអោយដឹងថែមទៀតថា៖រួមជាមួយការអភិវឌ្ឍន៍​សេដ្ឋកិច្ច រដ្ឋាភិបាលក៏ប្រមូលផ្តុំ​ធានា​ការ​អភិវឌ្ឍន៍​លើបណ្ដាវិស័យដូចជា៖​សុខាភិបាល អប់រំ កាត់បន្ថយភាពក្រីក្រ…លៗ ផងដែរ៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ