01/10/2015 09:31 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម៖ផលិតកម្ម អាជីវកម្មមិនជះឥទ្ធិពលអាក្រក់ចំពោះបរិស្ថាន

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត​ណាមលោក Nguyen Tan Dung បាន​អញ្ជើញមកចូលរួមសន្និសីទ​បរិស្ថានទូទាំង​ប្រទេសលើកទី៤។ ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បាន​លើក​ច្បាស់ថា៖ មិនអនុញ្ញាត្តិអោយបណ្ដាគំរោងការណ៍វិនិយោគ ផលិតកម្ម ​អាជីវកម្មដែលបំពុលបរិស្ថាន
ជះឥទ្ធិពលអាក្រក់ចំពោះបរិស្ថាន។

“យើងត្រូវជំរុញខ្លាំងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា ផលិតកម្មសន្សំសំចៃ​ថាមពល​ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធិភាព អភិវឌ្ឍន៍ឧស្សាហកម្ម​កាបោនទាប។ យកចិត្តទុកដាក់ដល់លក្ខណះបរិស្ថាន បង្កើតផលិតផលបៃតង សេវាកម្មបៃតងស្និទ្ធស្នាលជាមួយបរិស្ថាន។​”

នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ក៏បានស្នើអោយ​វៀតណាមត្រូវប្រមូលផ្តុំអនុវត្តភារកិច្ចសំខាន់ៗ ដូច​ជា​៖​ បង្កើនការងារឃោសនា​អំពីកិច្ចការពារបរិស្ថានក្នុងសហគមន៍ ប្រជាជននិងអង្គភាពអាជីវកម្ម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ