14/09/2016 10:52 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម៖នាំទំនាក់ទំនងវៀតណាម-ចិនពង្រឹងនិងពង្រីកជានិច្ច


នាយករដ្ឋមន្ត្រីវៀតណាម៖នាំទំនាក់ទំនងវៀតណាម-ចិនពង្រឹងនិងពង្រីកជានិច្ច

នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc រួមជាមួយគណៈ​ប្រតិភូ​ជាន់ខ្ពស់វៀតណាមបានទៅកាន់ទីក្រុង​បេកាំង​ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការចិន។ ក្នុងជំនួបសន្ទនា​ជា​មួយ​នាយករដ្ឋមន្ត្រីចិន លោក  Lǐ Kèqiáng​ បន្ទាប់ពីធីបដិសណ្ឋារកិច្ចជាផ្លូវការ​ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាននាំចេញទិសដៅ​និងវិធានការណ៍ធំៗ ដើម្បីជំរុញទំនាក់ទំនងរវាង​បក្សទាំងពីរ រដ្ឋទាំងពីរ អភិវឌ្ឍន៍ដោយឥតឈប់ឈរនាពេលខាងមុខនេះ។

ពិភាក្សាអំពីវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនាបច្ចុប្បន្ន។ ​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ភាគីទាំងពី​រត្រូវ​បង្កើនការបញ្ជាណែនាំចំពោះស្ថាប័នដោះស្រាយការពាក់ព័ន្ធនា​នា ​ជំ​រុញ​​សហគ្រាសជួបប្រាស្រ័យនិងផ្លាស់ប្តូរ។ស្ដីអំពីកិច្ចសហប្រតិបត្តិការវិនិយោគ ​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ស្នើអោយភាគីចិនបង្កើនការវិនិយោគ​នៅវៀតណាម ពិសេសគឺក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់​ កែ​ច្នៃម៉ាស៊ីន ឧស្សាហកម្មឧបត្ថម្ភនិងថាមពលកកើតឡើងវិញ។

ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើគោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាមគឺដោះ​ស្រាយជំលោះនៅសមុទ្រខាងកើត ដោយសន្តិវិធី​សមស្របជាមួយច្បាប់​​អន្តរជាតិ ​ដែល​ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់​សមុទ្រ ឆ្នាំ១៩៨២។         

រីឯ នាយករដ្ឋមន្ត្រីចិន លោក  Lǐ Kèqiáng​ បានអះអាងថា៖ចិនយកចិត្ត​ទុកដាក់​ចំពោះការអភិវឌ្ឍន៍ទំនាក់ទំ​នង​ជាមួយវៀតណាម រក្សាទិសស្លោក ​អ្នកជិត​ខាងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិរភាពយូរអង្វេង ​ជាមួយវៀតណាម ខំប្រឹងប្រែងជាមួយវៀតណាមគ្រប់គ្រងការខ្វែងគំនិតនៅ​លើសមុទ្រ រក្សាទំនាក់ទំ​នង​ចិន-វៀតណាម ប្រកបដោយសន្តិភាព​ស្ថិរភាពនៅសមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ