07/02/2017 09:14 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម៖ការនាំចេញបង្កងរបស់វៀតណាមដល់ឆ្នាំ២០២៥ទទួលបាន១០ពាន់លានដុល្លារអាមេរិក


នាយករដ្ឋមន្ត្រីវៀតណាម៖ការនាំចេញបង្កងរបស់វៀតណាមដល់
ឆ្នាំ២០២៥ទទួលបាន១០ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុង Ca Mau ខេត្ត Ca Mau នាយក​រដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្នសីទអភិវឌ្ឍន៍​ផ្នែក​បង្កងវៀតណាម។ សន្និសីទនេះក៏ជាឱកាសដើម្បីនាំចេញដំ​ណោះ​ស្រាយ​ ជំរុញផលិតផលពីបង្កងរបស់វៀតណាមប្រកួតប្រជែងជាមួយផលិតផលរបស់​ប្រទេសផ្សេង​ៗ​លើ​ពិភពលោក។ តាមនោះ ខំប្រឹងប្រែងដល់ឆ្នាំ២០២០ ទំហំ​ពាណិជ្ជកម្មនាំចេញរបស់បង្កងក្នុងទូទាំងប្រទេស​ ទទួល​បាន ៤,៥ ពាន់លាន​ដុល្លារអាមេរិក និង១០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០៣០។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“ខ្ញុំស្នើអោយផ្នែកបង្កង ត្រូវទទួលបាន១០ពាន់លានដុល្លារអាមេរិកពីការនាំចេញបង្កង មុនឆ្នាំ២០២៥ ហើយក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញរបស់វៀតណាម។ ខ្ញុំមានគោលបំណងថា៖ផ្នែកបង្កងគាំទ្រគោលដៅនេះរបស់វៀតណាម។” នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានអះអាងថា៖​រដ្ឋាភិបាលនឹងបន្តជំរុញ​ដោះស្រាយការជំពាក់ជំពិន ដើម្បីផ្នែកបង្កងវៀតណាម​អភិវឌ្ឍន៍៕ ​

​តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ