14/07/2016 10:15 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅម៉ុងហ្គោលី


នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅម៉ុងហ្គោលី

ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីម៉ុងហ្គោលី លោក Tsakhiagiin Elbegdiri និងនាយករដ្ឋមន្ត្រីម៉ុង​ហ្គោ​លី​ លោក​ Jagaltulga Erdenebat នា​ព្រឹក​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និង​ភរិយារួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានចាកចេញពីរដ្ឋធានីហា​ណូយ​ ចាប់​ផ្តើមដំណើរបំពេញទស្សនកិច្ចនៅម៉ុងហ្គោលី និងអញ្ចើញ​ចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុប​លើក​ទី​១១​ នៅ​ទីក្រុង Ulan Bator (ប្រទេស​ម៉ុងហ្គោលី)។ដំណើរទស្សនកិច្ចលើកនេះប្រព្រឹត្តទៅពីថ្ងៃទី១៣ដល់ថ្ងៃទី១៦កក្កដា។

ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc លើកនេះជាឱកាសដើម្បីពិភាក្សាអំពីទិសដៅ និងដំណោះស្រាយធំៗ ជំរុញ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ពង្រឹងនិងពង្រីកទំនាក់ទំនងនយោបាយ​ ជំ​រុញ​កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច កសិកម្ម វប្បធម៌ និងអប់រំរវាងវៀតណាមនិងម៉ុងហ្គោលី។ បន្ទាប់នោះ​ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញ​ចូលរួមសន្និសីទកំពូលអាស៊ី-អឺរ៉ុប លើកទិ១១ (ASEM 11) ៕​

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ