04/06/2015 09:17 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅព័រទុយហ្គាល់


នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅព័រទុយហ្គាល់
នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ តាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីវៀត​ណាមលោក Nguyen Tan Dung និងលោកជំទាវ រួមជាមួយគណៈ​ប្រតិភូ​ជាន់ខ្ពស់​វៀតណាមបានអញ្ជើញមកដល់ទីក្រុង Lisbon ចាប់ផ្តើមដំណើរទស្សនកិច្ចជា​ផ្លូវការនៅសាធារណរដ្ឋព័រទុយហ្គាល់ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមិថុនា តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក Pedro Passos Coelho។​ តាមរបៀបវារៈនារសៀលថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung ​មានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំព័រទុយហ្គាល់នានា ហើយអញ្ជើញចូលរួម​វេទិការសន្ទនាជាមួយអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរដើម្បីផ្លាស់ប្តូរ និងឯកភាពអំពីបណ្ដា​ទិសដៅភារកិច្ចជាក់ស្ដែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាង​ប្រទេសទាំងពីរ។​
 
មុននោះ នារសៀលថ្ងៃទី២ ខែមិថុនា នៅអាល់ហ្សេរី  នៅក្នុងជំនួបជាមួយ​ប្រធាន​ក្រុមសមាជិក សមាជិកាមិត្តភាពអាល់ហ្សេរី -វៀតណាម​លោក Hocie Maaloum នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖ អាល់ហ្សេរី ​ជាមិត្ត​ស្និទ្ធស្នាលប្រពៃណីរបស់វៀតណាម។ លោក Nguyen Tan Dung ក៏​បាន​ចាត់ទុកថា៖ កិច្ច
សហប្រតិបត្តិការស្អិតរមួត រវាងរដ្ឋសភានៃប្រទេសទាំងពីរ​ ជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លារបស់ប្រជាជននៃប្រទេសទាំងពីរជាមូលដ្ឋានរឹងមាំ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពលើគ្រប់វិស័យ​រវាង​ប្រជាជាតិទាំងពីរ។ នាយករដ្ឋមន្ត្រីបានស្នើអោយ៖ ​ក្រុមសមាជិក​ សមាជិកា​ស​ភាមិត្តភាពអាល់ហ្សេរី -វៀតណាម ត្រូវបន្តរួមវិភាគទានច្រើនថែម​ទៀត ​ចំពោះការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នារសៀលថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានទទួល​ជួបសន្ទនា​ជាមួយប្រធានសមាគមមិត្តភាពអាល់ហ្សេរី -វៀតណាម Cherfaoui និងដំណាងសហព័ន្ធ Vivonam អាល់ហ្សេរី ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណា
បណ្តាព័ត៌មានបានផ្សាយ