30/05/2017 10:27 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក


នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក

នាយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០១៧ (តាមម៉ោង​វៀតណាម)​ នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម ​លោក​ Nguyen Xuan Phuc បានដឹក​នាំគណៈ​ប្រតិភូ​ជាន់​​ខ្ពស់​​រដ្ឋាភិបាល​វៀតណាម ​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​​នៅ​អាមេរិក ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា តាមសេចក្តីអញ្ជើញ​របស់​ប្រធានា​ធិបតី​អាមេរិក ​លោក Donal Trump ។ នេះ​ជាដំណើរ​បំពេញទស្សនកិច្ច ជា​​លើក​ដំបូង​នៅអាមេរិក​ របស់នាយក​រដ្ឋមន្ត្រី ​លោក​ Nguyen Xuan Phuc ក្នុងតំណែង​ជាអ្នកប្រមុខរដ្ឋាភិបាល ​និងក៏ជាជំនួបប្រាស្រ័យដើមដំបូង​របស់​ថ្នាក់​ដឹកនាំជាន់ខ្ពស់វៀតណាម ជាមួយប្រធានាធិបតីអាមេរិក លោក Donal Trump ​។ ឆ្លើយ​សំនួរ​របស់​អ្នក​យកព័ត៌​មាន​នៃវិទ្យុសម្លេងវៀតណាម មុនពេលនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចេញ​ដំណើរ ​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំនៅអា​មេរិក លោក Pham Quang Vinh បានអោយដឹងថា៖
 
​“​ក្នុងសារលិខិតអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក Donal Trump ជូនចំពោះនាយករដ្ឋមន្ត្រី  លោក Nguyen Xuan Phuc ​នោះបានសង្កត់​ធ្ងន់ថា៖ មានគោល​បំណង​ជំរុញ​ថែម​ទៀត​ទំនាក់​ទំនង​សហប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​លើគ្រប់​វិស័យ ​និង​ចាត់​ទុកវៀ​ត​ណាម​ជាដៃ​គូសំ​ខាន់​មួយ​របស់​អាមេរិកក្នុង​កិច្ច​សហប្រតិ​បត្តិការ​នៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ី-ប៉ាស៊ីហ្វីក។ ទំនាក់​ទំនងរវាង​ប្រទេសទាំងពីរ​ក្នុង​រយៈ​ពេល​​កន្លង​​ទៅ ​ទទួល​បានការគាំទ្រ​ពីរដ្ឋសភា​ និង​គណបក្សទាំង​ពីររបស់​អាមេរិក​។ ក្នុង​ជំនួប​ផ្សេងៗ​របស់​ខ្ញុំ​​នៅអាមេរិក​នេះ គេសុទ្ធ​តែបង្ហាញ​គោលបំណង​ថា៖ ដំណើរ​ទស្សនកិច្ច​នេះនឹង​ជំរុញ​ថែមទៀត​ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរ។”
 
​ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc គឺសំដៅបន្តអនុវត្ត គោល​មាគា៍កិច្ច​ការបរទេស​ឯករាជ្យម្ចាសការ ពហុបែបភាវូបនីយកម្ម ទំនើបភាវូបនីយកម្ម និងសកម្មធ្វើ សមាហរណកម្ម​អន្តរជាតិ​ ពង្រីកលទ្ធផលដែលទទួលបាននិងជំរុញថែមទៀតទំនាក់ទំនង សហប្រតិបត្តិការរវាងវៀតណាម-អាមេរិក៕​

តាម VOV5 -  ​វិទ្យុសំឡេង​វៀត​ណាម​
 

បណ្តាព័ត៌មានបានផ្សាយ