16/07/2016 10:15 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុប (ASEM)11


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc 

នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​ដឹក​នាំគណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម អញ្ជើញចូល​រួមសន្និសីទ​ជាន់​ខ្ពស់​អាស៊ី-អឺរ៉ុប  លើកទី១១ (ASEM 11) នៅទីក្រុង Ulan Bator ប្រទេស​ម៉ុង​ហ្គោលី​។ ដោយ​ប្រធានបទ៖ ២០ឆ្នាំ ASEM៖ ទំនាក់ទំនងដៃគូដើម្បីអនាគតតាមរយការតភ្ជាប់ សន្និសីទ ASEM​លើក​នេះ​បាន​គូស​សញ្ញា​២០​ឆ្នាំបង្កើត ដែល​ក្នុងនោះវាយតំលៃ អំពីទំនាក់ទំនងដៃគូ​និង​ការកំណត់​ទិស​ដៅ សហប្រតិ​បត្តិ​ការ​ និង​ការតភ្ជាប់រវាងអាស៊ីនិងអឺរ៉ុប។

​ចូលរួមសន្និសីទ ASEM លើកទី១១នេះ ជាឱកាសដើម្បីវៀតណាមបន្តអនុវត្ត​ខ្លាំង​ក្លាគោល​នយោបាយ​កិច្ចការ​បរទេស​បហុបែប និង​ពហុទិសភាវូបនីយកម្មរបស់​ខ្លួន​។ ការចូល​រួមសកម្ម​ពីវៀត​ណាម​និង​ប្រទេស​សមាជិក​នានា​ក្នុង ASEM បាននិង​កំពុងជំរុញខ្លាំងការ​តភ្ជាប់​រវាងអាស៊ីនិង​អឺរ៉ុប ជំរុញ​សន្តិភាព ស្ថិរភាព និងភាពសម្បូររុង​រឿង ដើម្បី​ផលប្រយោជន៍​សំរាប់​ប្រជាជន​លើទូទាំង​ពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ