15/02/2016 09:17 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក


នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក

នាថ្ងៃទី១៤ ខែ​កុម្ភះ ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ រដ្ឋាភិបាល​វៀត​ណាម​ ចាកចេញពីរដ្ឋធានីហា​ណូយ អញ្ជើញចូលរួមសន្និសីទ​ជាន់ខ្ពស់​ពិសេស​អាស៊ាន-អាមេរិក​ (អាមេរិក) តាម​សេចក្ដីអញ្ជើញរបស់ប្រធានាធីបតី​អាមេរិក លោក Barack Obama។ សន្និសីទនេះ​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​ពីរថ្ងៃគឺថ្ងៃទី១៥​និងទី១៦ខែ​កុម្ភះ។

តាមគំរោង នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនាំអា​ស៊ាន និង​ប្រធានាធិ​បតី លោក Barack Obama ចូលរួមសន្និសីទស្ដីអំពីការជំរុញ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន តាម​ទិសច្នៃប្រឌិត​ថ្មី និង​អាជីវកម្ម ការ​ពារ​សន្តិភាព​សម្បូររុងរឿង និងសន្តិសុខនៅអាស៊ី-ប៉ាស៊ីហ្វីក ពិសេសគឺសន្តិសុខ​នាវាចរណ៍៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ