20/01/2017 09:06 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមបណ្ដាសកម្មភាពនៅ WEF ស្វីស


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធាន WEF លោក Kaus Schwab

នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម ដឹក​នាំដោយ​នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen Xuan Phuc បាន​ចាប់​ផ្តើម​ដំណើរ​បំពេញ​ទស្សន​កិច្ច​ចូល​រួម​បណ្ដា​សកម្មភាព នៅសន្និសីទ​ប្រចាំ​ឆ្នាំ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើកទី​៤៧ នៅទី​ក្រុង Davos ស្វីស ( WEF Davos)​។ ​នាយក​រដ្ឋ​មន្ត្រី លោក Nguyen Xuan Phuc បានជួប​សន្ទនា ជាមួយ​នាយករដ្ឋមន្ត្រី​អូទ្រីស​ Christian Kern ជួបធ្វើការ​ជាមួយ​​ប្រធាន WEF លោក ​Kaus Schwab ប្រធានធនា​គារ​អភិវឌ្ឍន៍​អាស៊ី (ADB) Tehehiko Nakao នាយក​សម្ព័ន្ធ​ក្រុមហ៊ុន​ Microsoft លោក​ Bradford Smith និងអញ្ជើញចូលរួម​ជំនួប​សន្ទនា ជាមួយ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ធំៗ​ចំនួន​២០ និង​ទីភ្នាក់ងារសារព័ត៌មាន​ជួរមុខ​លើ​ពិភពលោក។

នៅក្នុងជំនួបសន្ទនា​ជាមួយ នាយករដ្ឋមន្ត្រី អូទ្រីស Christian Kern ភាគី​ទាំង​ពីរ​បាន​វាយ​តំលៃ ទំនាក់​ទំនង​វៀត​​​ណាម-​អូទ្រីស អភិវឌ្ឍន៍​ដ៏ល្អប្រសើ​រ ​និង​ឯកភាព​អនុវត្ត​បណ្ដា​សកម្មភាព​រំលឹក​ខួបអនុស្សាវរីយ៍​លើកទី៤៥ ទិវា​បង្កើត​ទំនាក់​ទំនង​ការ​ទូត ក្នុង​ឆ្នាំ ២០១៧។
 
​ជួបធ្វើ​ការជាមួយ ប្រធាន WEF លោក Kaus Schwab នាយករដ្ឋមន្ត្រី​លោក Nguyen Xuan ​Phuc បាន​ស្នើ​អោយ​ WEF ត្រូវរក្សាកា​ររៀប​ចំ​សន្និសីទ​ WEF -មេគង្គ​ ជួយ​ឧបត្ថម្ភវៀតណាម តភ្ជាប់​ជាមួយ​បណ្ដា​សម្ព័ន្ធ​​ក្រុម​ហ៊ុន និង​​​អ្នក​ជំនាញ​​ការ​​ជួរ​មុខ របស់ WEF ពិគ្រោះយោបល់​ក្នុងវិស័យ​អភិវឌ្ឍន៍​កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់។
 
​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)​ Tehehiko Nakao បាន​​ឯកភាពជំរុញការអនុវត្ត​គំរោង​ការណ៍​ ​ហេដ្ឋា​រចនា​សម្ព័ន្ធ ប្រឆាំង​បំរ៉ែបំរួល​អាកាស​ធាតុ កែ​ទម្រង់​ខឿន​សេដ្ឋកិច្ច កាត់បន្ថយ​ភាព​ក្រីក្រ​ ក្នុងដំណាក់កាល ២០១៦-២០២០។
 
ជួបធ្វើការជាមួយនាយកសម្ព័ន្ធក្រុមហ៊ុន Microsoft លោក Bradford Smith នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​ស្នើអោយសម្ព័ន្ធ​ក្រុម​ហ៊ុន ​Microsoft បន្ត​វិនិយោគ​នៅវៀត​ណាម ដោយ​តភ្ជាប់​ជាមួយ​ការ​ផ្ទេរ​ប្តូរ​ឧស្សាហកម្ម​បច្ចេកវិទ្យាខ្ពស់​។ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏​បាន​អញ្ជើញ​​នាយក​សម្ព័ន្ធ​ក្រុម​ហ៊ុន​ Microsoft លោក Bradford Smith​ ចូល​រួម​សន្និសីទ​កំពូល​​​អង្គភាព​អាជីវកម្ម APEC នាខែ​វិច្ឆិកា​ឆ្នាំ២០១៧ នៅទី​ក្រុង Da Nang ​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ