17/02/2016 09:55 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមសង្កត់ធ្ងន់ទៅលើសារសំខាន់យុទ្ធសាស្ត្រក្នុងទំនាក់អំនងអាស៊ាន-អាមេរិក


នាយករដ្ឋមន្ត្រីវៀតណាមសង្កត់ធ្ងន់ទៅលើសារសំខាន់យុទ្ធសាស្ត្រក្នុងទំនាក់អំនងអាស៊ាន-អាមេរិក

នៅក្នុងពិធីបើក សន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក នាព្រឹកថ្ងៃទី១៦ខែ​កុម្ភះឆ្នាំ២០១៦ (ថ្ងៃទី​១៥ ខែ​កុម្ភះ តាម​ម៉ោង​តំបន់​) ប្រធានាធិបតី​អាមេរិក លោក Barack​ Obama រួមជាមួយថ្នាក់​ដឹក​នាំអាស៊ាន បាន​ពិភាក្សា​ប្រធាន​បទ​៖ ជំរុញ​ភាពសម្បូររុង​រឿងក្នុង​តំបន់ តាមទិសពង្រីកស្មារតីអាជីវកម្ម និងច្នៃប្រឌិតថ្មី។ អញ្ជើញ​ជាអធិបតី​សន្និ​សីទ ប្រធានា​ធិបតី លោក Barack Obama បានអះអាងថា៖អាមេរិកគោរពទំនាក់​ទំនង ជាមួយអាស៊ាន គាំទ្រតួនាទី​ជាមជ្ឈមណ្ឌល​របស់អាស៊ាន ក្នុងតំបន់ និងមាន​គោលបំណង​ថា៖ អាមេរិក រួមជា​មួយ​ប្រទេស​អាស៊ាន​នានា​ បន្តជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មអោយបាន​ខ្លាំងក្លា​ថែម​ទៀត។

​ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន​សង្កត់ធ្ងន់ថា៖ ជាសមាជិកសកម្ម និង​មាន​ការទទួល​ខុសត្រូវ​ របស់អាស៊ាន វៀត​ណាមបាន​ខំប្រឹងប្រែងរួមវិភាគទាន ដើម្បីសហគមន៍អាស៊ាន និង​ការ​អភិវឌ្ឍន៍​សម្បូរធូធារ​ក្នុងតំបន់។ ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរ​ថ្មី វៀត​ណាមទទួលបាន​សមិទ្ធិផល​សំខាន់​ជាច្រើន​ អំពីការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​សមភាពសង្គម។ ក្នុងដំណាក់កាលខាងមុខនេះ វៀត​ណាម នឹង​ជំរុញ​ខ្លាំង​លើគ្រប់​ជ្រុង​ជ្រោយ​ បុព្វ​ហេតុផ្លាស់ប្តូរ​ថ្មីសកម្មអនុវត្តគោលនយោបាយ ធ្វើ​សមាហរណកម្មអន្តរជាតិប្រ​កប​ដោយ​ស៊ីជំរៅនិង​ទូលំទូលាយ​។

​សង្កត់ធ្ងន់ទៅលើសារសំខាន់យុទ្ធសាស្ត្រ ក្នុងទំនាក់ទំនងអាស៊ាន-អាមេរិក​ ចំពោះសន្តិភាព​ស្ថិរភាព និង​ការ​អភិវឌ្ឍន៍​ក្នុង​តំបន់ នាយករដ្ឋមន្ត្រី លោក Nguyen​ Tan Dung បានស្នើថា៖ នាពេលខាង​មុខ​នេះ ភាកី​ទាំង​ពីរ​ត្រូវ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធិភាព ​បណ្ដាកម្មវិធីសហប្រតិបត្តិការដែលបានព្រមព្រៀង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ