19/06/2017 10:37 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួល​ជួបសន្ទនា​ជាមួយ​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ TCC ថៃ​


នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនា
ជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន TCC ថៃ 

នាព្រឹក​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ នៅក្នុងជំនួបសន្ទនាជាមួយ លោក Charoen Sirivadhanabhakdi​ ប្រធានសម្ព័ន្ធក្រុមហ៊ុន TCC (ថៃ) ដែលកំពុងបំពេញទស្សនកិច្ចការ​ងារនៅវៀតណាម នាយក​​​​រដ្ឋ​មន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលស្គាល់ថា TCC មាន​សកម្មភាព​ធ្វើអាជីវកម្ម​ប្រកប​​​​ដោយ​​ជោគជ័យនៅវៀតណាម ហើយមានបំណងថា សម្ព័ន្ធក្រុមហ៊ុនជាគំរូ​ចំពោះវិ​និយោគិន​បរទេស​ក្នុង​ការគោរព​​​យ៉ាងម៉ឺង​ម៉ាត់នូវ បទបញ្ញត្តិស្ដីពី ពន្ធ។ ​លោកបានចាត់ទុកថា សម្ព័​ន្ធក្រុម​ហ៊ុនគប្បីបង្កលក្ខណៈ​សម្រាប់​​​​ទំនិញ កសិ​ផលគុណភាពខ្ពស់រប​ស់វៀតណាម មានវត្ត​មាន​នៅក្នុងផ្សារ​ទំនើប របស់សម្ព័ន្ធក្រុមហ៊ុន ហើយ​ជួយ​​ឧបត្ថម្ភ​កសិករវៀតណាម​ក្នុងការលក់ដូរកសិផល។

វីឯខ្លួន​​វិញ លោក Charoen Sirivadhanabhakdi មានបំណងថា រដ្ឋាភិបាល​វៀតណាម​បង្កលក្ខណៈ​សម្រាប់​សកម្ម​ភាពា​​វិនិយោគ​ ធ្វើអាជីវកម្ម របស់សម្ព័ន្ធ​ក្រុមហ៊ុន​នៅវៀ​តណាម៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ