07/10/2016 10:35 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបសម្តែងការគួរសមប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នៅក្នុងជំនួបនេះ​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជឿជាក់ថា ដំណើរ​ទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani នឹងបើកចេញទំព័រថ្មីសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរបង្កើនការនាំចេញនាំចូល​ទំនិញទៅវិញទៅមក ជាពិសេស ស្នើ ឲ្យភាគីទាំងពីរលើកកំពស់ទំនាក់ទំនងពាណិជ្ជកម្មអង្កឡើងថ្នាក់រដ្ឋាភិបាល​សម្រាប់ ស្ថិរភាពកិច្ចសហប្រតិបត្តិការយូរអង្វែង។


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសម
ជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក លោក Hassan Rouhani

ស្តីពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើ ឲ្យអ៊ីរ៉ង់​បន្តគាំទ្រការរក្សាស្ថិរភាព ធានាសេរីភាព សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ និងដោះស្រាយជម្លោះដោយសន្តិវិធីឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិ ១៩៨២ (UNCLOS 1982) អនុវត្តពេញលេញនិងគ្រប់គ្រាន់សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានដល់សម្រេចក្រមប្រតិបត្តិ​តំបន់សម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ក្នុងឆ្នាំ ២០១៧ខាងមុខ។        រីឯខ្លួនវិញ លោក Hassan​ Rouhani បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះរបស់លោកគឺសម្តែងនូវឆន្ទៈនយោបាយខ្ពស់របស់អ៊ីរ៉ង់​ក្នុងការជម្រុញទំនាក់ទំនងជាមួយវៀតណាម។ នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាប្រគល់ឲ្យក្រសួងឧស្សាហពាណិជ្ជកម្មនៃប្រទេសទាំងពីររៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងស្រាវជ្រាវបញ្ហា​បើក​ផ្លូវដឹកជញ្ចូនសមុទ្ររវាងវៀតណាមជាមួយអ៊ីរ៉ង់ ដើម្បីជម្រុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ