13/12/2017 05:13 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចូលរួមវេទិកា VBF ប្រចាំឆ្នាំ ២០១៧


នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចូលរួមវេទិកា VBF ប្រចាំឆ្នាំ ២០១៧

នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ   នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកាសហគ្រាសវៀតណាម (VBF) ប្រចាំឆ្នាំ ២០១៧ ដោយប្រធានបទ “VBF - ២០ ឆ្នាំរួមសហការជាមួយសហគមន៍សហគ្រាស និងឆ្ពោះទៅរាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ ២០២០”។ វេទិកាសហគ្រាស​វៀតណាម ហៅកាត់ថា VBF គឺជាយន្តការសន្ទនាយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលវៀតណាមជាមួយ​សហគមន៍​សហគ្រាស​ជាតិនិងអន្តរជាតិ សំដៅកែលម្អនូវស្ថានភាពធ្វើអាជីវកម្មចាំបាច់ ដើម្បីជំរុញការអភិវឌ្ឍន៍របស់ប្លុក​សហគ្រាស​ឯកជន ដោយរួមចំណែកក្នុងការបង្កើនកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពន្តរភាពរបស់​វៀត​ណាម​។

វេទិកាឆ្នាំនេះ ក្រៅពីសម័យបើកនោះ គឺមានសម័យប្រជុំដោយមានខ្លឹមសារដូចជា៖ លើកកំពស់ទិន្នផលនិងកត្តាជំរុញការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្ម  ជំរុញការវិនិយោគផ្នែកឯកជន សំដៅកែលម្អស្ថានភាពហិរញ្ញវត្ថុ និងកែ​លម្អ​បរិយាកាសធ្វើអាជីវកម្ម បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសឯកជន។

អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឲ្យដឹង​ថា​ ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ រដ្ឋាភិបាលតែងតែសន្ទនាយ៉ាងស្មោះត្រង់ជាមួយវិនិយោគិននៅក្នុងនិងក្រៅប្រទេស ហើយជួយកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម និងជំរុញការទាក់ទាញវិនិយោគ។ នេះគឺជារូបសណ្ឋាន​ ប្រកបដោយប្រសិទ្ធភាព ហើយក៏ជាបទពិសោធន៍សម្រាប់ប្រទេសជាច្រើនទៀត។ ក្រសួងនឹងធ្វើជាសេនាធិការ​ជូនរដ្ឋាភិបាលដើម្បីកាត់បន្ថយបែបបទរដ្ឋបាលសម្រាប់វិនិយោគិន និងសហគ្រាស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ