នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dungទទួលជួបជាមួយឯកអគ្គរដ្ឋទូតអូម៉ង់

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung
នារសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០១៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតអូម៉ង់ លោក Sultan Saif Hilal Al Mahruqi ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចការទូតនៅវៀតណាម។ លោក Nguyen Tan Dung មានបំណងថា វៀតណាមនិងអូម៉ង់បង្កើនកិច្ចសហប្រតិបត្តិការនយោបាយ ការទូត គាំទ្រគ្នាទៅវិញទៅមក លើបណ្តាវេទិការ និងអង្គការអន្តរជាតិ។លោកនាយករដ្ឋមន្ត្រីទទួលស្គាល់សំណើររបស់ភាគី អូម៉ង់និងឲ្យដឹងថា វៀតណាមនិងពិនិត្យការបើកស្ថានទូតវៀតណាមប្រចាំនៅ អូម៉ងយ៉ាងឆាប់ៗ។ រីឯខ្លួនវិញ លោក Sultan Saif Hilal Al Mahruqi បានឲ្យដឹងថា អូម៉ង់ត្រៀម ខ្លួនជាស្រេចធ្វើជាស្ពានដើម្បីវៀតណាមជម្រុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម