24/11/2015 08:18 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលើកឡើង​បញ្ហាសមុទ្រ​ខាង​កើត​នៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ា​​(EAS)


នាយករដ្ឋមន្ត្រីវៀតណាមលើកឡើងបញ្ហាសមុទ្រខាងកើតនៅ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)

នាថ្ងៃទី២២ខែ​វិច្ឆិកាឆ្នាំ​២០១៥​ នៅទីក្រុង Kuala Lampur ម៉ាឡេស៊ី ​នាយក​រដ្ឋមន្ត្រី​វៀតណាម  លោក Nguyen Tan Dung​ រួមជាមួយបណ្ដាថ្នាក់ដឹកនាំ​អាស៊ាន​ បាន​អញ្ជើញចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (EAS) លើកទិ១០។ បណ្ដា​ថ្នាក់​​ដឹកនាំ​បាន​អនុម័ត​លើសេចក្ដីថ្លែងការណ៍ រំលឹកខួបអនុស្សាវរីយ៍លើកទ​ទី១០​ទិវា​កិច្ចប្រជុំ​កំពូល​​អាស៊ី​បូព៌ា (EAS) និងសន្យាជំរុញ​កិច្ចសហប្រតិបត្តិការក្នុង​វិស័យ​​ចំនួន៦​ដូចចា៖  ថាមពល អប់រំ ហិរញ្ញវត្ថុ សុខាភិបាល​សកល បរិស្ថាន​និងទប់ទល់​ នឹងគ្រោះធម្ម​ជាតិ និងតភ្ជាប់អាស៊ាន។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀត​ណាម លោក​ Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ សន្តិភាពនិងសន្តិសុខ​នៅអាស៊ី-ប៉ាស៊ូហ្វីក​និងអាស៊ី​អាគ្នេយ៍​ជានិច្ច​កាល​ផ្សាភ្ជាប់​ជាមួយការ​ធានា​សន្តិ​ភាព​ និងស្ថិរភាពនៅ​លើសមុទ្រ ពិសេសគឺសមុទ្រខាងកើត។

​នាយករដ្ឋមន្ត្រី​ លោក Nguyen Tan Dung បានលើកច្បាស់ថា៖ ការធានា​សន្តិ​ភាព ស្ថិរភាព សុវត្ថិភាព សេរីភាព​នាវាចរណ៍ និង​អាកាសចរណ៍ នៅសមុទ្រខាង​កើត ជាផលប្រយោជន៍ និងការទទួលខុសត្រូវ​រួម របស់​ប្រទេស​ទាំង​ឡាយ​នៅក្នុង​និងក្រៅតំបន់។​ នាយករដ្ឋមន្ត្រី​លោក Nguyen Tan Dung ក៏បាន​អះអាងថា៖ វៀត​ណាម​ជានិច្ច​កាល​ធ្វើ​អស់​ពីកម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយប្រទេសផ្សេងៗ​នាំសមុទ្រខាងកើត ក្លាយទៅជាតំបន់សន្តិភាព ស្ថិរភាព និង​កិច្ចសហប្រតិបត្តិការ​ដើម្បី​អភិវឌ្ឍន៍ ដោះស្រាយជំលោះនានា ដោយសន្តិវិធី​គោរពច្បាប់អន្តរជាតិ​ដែល​ក្នុង​នោះមានអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីពីច្បាប់​សមុទ្រ (UNCLOS)​1982 ផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ