02/05/2015 14:02 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមពិធីបើកសម្ភោធន៍សិលាចារិតពេទ្យទ័ពប្រជាជននៅស្រុក Hon Dat

ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូង​ឯកភាពប្រទេសជាតិ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១៥ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមពិធីបើកសម្ភោធន៍​សេលាចារិត​​​អនុស្សាវរីយ៍ពេទ្យទ័ពប្រជាជននៅមណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រជាតិ Ba Hon ស្រុក Hon Dat ខេត្ត​ Kien Giang។ ថ្លែងមតិនៅពិធីនេះ ដោយតួនាទីជា​កម្មាភិបាលយុទ្ធជនម្នាក់ដែលបំពេញការងារក្នុងផ្នែក​ពេទ្យ​​​ទ័ពប្រជាជន Kien Giang នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានអះអាងថា៖

“ផ្នែកពេទ្យទ័ពប្រជាជន Kien Giang មានប្រពៃណីដ៏ល្អប្រសើរក្នុងការ​ព្យាបាលសំរាប់យុទ្ធជនជំងឺយុទ្ធជនពិការ សំរាប់កងទ័ពប្រជាជនខេត្តសាមី ដែល​ត្រូវបានបក្សនិងរដ្ឋកត់សម្គាល់។ ប៉ុន្តែការកត់សម្គាល់គឺមិន​គ្រប់​គ្រាន់​ឡើង​ ឥឡូវនេះជំនាន់ជាបន្តត្រូវធ្វើល្អថែមទៀតពូកែជាងពួកយើងខ្ញុំមុននេះ៕” 

 
តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ