11/08/2015 10:45 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីនិងសិង្ហបុរីប្រកបដោយជោគជ័យ


នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីនិងសិង្ហបុរីប្រកបដោយជោគជ័យ

នាយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយគណៈ​ប្រតិភូ​វៀតណាម បានត្រឡប់មកដល់ទីក្រុង​ហាណូយ​វិញបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី និង​អញ្ជើញចូលរួម​ពិធី​រំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវាឯករាជ្យរបស់សិង្ហបុរី តាមសេចក្ដី​អញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Rajak និងនាយករដ្ឋមន្ត្រីសិង្ហបុរី ​លោក ​Lee Hsien Loong។ ក្នុងដំណើរទស្សនកិច្ចនៅម៉ាឡេស៊ី ប្រទេសទាំង​ពីរបានសម្រេចបំណងលើកកំពស់ទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ​ ហើយ​ការចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៥០ នៃទិវាឯករាជ្យ របស់សិង្ហបុរី ​របស់នាយករដ្ឋមន្ត្រី Nguyen Tan Dung បានបង្កើតកម្លាំងពលំថ្មីបើកចេញ​ឱកាស ​និងយថាទស្សន៍សហប្រតិបត្តិការថ្មីរវាង​វៀត​ណាមជាមួយប្រទេស​ទាំងពីរនេះ។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅសិង្ហបុរី នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung  បានមានជំនួបពិភាក្សាជាមួយសមភាគី ​Lee Hsien Loong។ ថ្នាក់ដឹកនាំ​ទាំង​ពីរ​រូបនេះ បានបង្ហាញនូវក្តីសប្បាយរីករាយអំពីទំនាក់ទំនងសហប្រិតបត្តិ​ការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគដ៏ល្អប្រសើរ ប្រសិទ្ធិភាពរវាងប្រទេសទាំងពីរ ដែលក្នុងនោះមានមណ្ឌលឧស្សាហកម្ម វៀតណាម-សិង្ហបុរី( VSIP)។ ក៏ក្នុង​ឱកាសនេះដែរ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ក៏បានពិភាក្សាជាមួយ​នាយករដ្ឋមន្ត្រីលោក ​Lee Hsien Loong អំពីបញ្ហាឆ្លងដែនរវាងប្រទេស​ទាំងពីរផងដែរ៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ