14/03/2015 13:46 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីនិងណូវែលហ្សេឡង់


នាយករដ្ឋមន្ត្រីវៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីនិងណូវែលហ្សេឡង់ (vietnamplus.vn)

 
ទទួលសេចក្តីអញ្ចើញរបស់សមភាគីអូស្ត្រាលីនិងនាយករដ្ឋមន្ត្រីណូវែលហ្សែឡង់​ នាយករដ្ឋមន្ត្រី​វៀត​ណាម​លោក​ Nguyen Tan Dung និង​លោកជំទាវនឹងអញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីចាប់ពីថ្ងៃទី១៧ដល់ទី១៨ ខែមិនា ឆ្នាំ២០១៥ និងណូវែលហ្សេឡង់ចាប់ពីថ្ងៃទី១៩ដល់ទី២០ ខែមិនា ឆ្នាំ២០១៥។
វៀតណាមកំពុងមានទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយប្រទេសទាំងពីរអូស្ត្រាលីនិងណូវែលហ្សេឡង់។ ទំ​នាក់​ទំនងនេះកំពុងបានអភិវឌ្ឍន៍លើវិស័យ​ជាច្រើននិងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្លាស់ប្តូរ​ជា​មួយ​​អ្នកយក​ព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅក្រុង Sydney នាពេលថ្មីៗ​នេះ​ឯក​អគ្គ​រដ្ឋ​ទូត​វៀតណាមប្រចាំនៅអូស្ត្រាលីលោក Luong Thanh Nghi បាន​អះអាងនូវសក្ដានុភាពសហប្រតិបត្តិការ​រវាង​វៀត​ណាមនិងអូស្ត្រាលីនៅមានធំធេងនិងភាគីទាំងពីរត្រូវខំប្រឹងប្រែងធ្វើឲ្យស៊ី​ជម្រៅថែមទៀតនូវ​ទំ​នាក់​ទំនង​ដៃគូ​​លើគ្រប់វិស័យរវាងប្រទេសទាំងពីរនាពេលខាងមុខ។

ចំពោះណូវែលហ្សេឡង់ឆ្នាំនេះប្រទេសទាំងពីរនឹងរៀបចំសកម្មភាពជា​ច្រើនរំលឹកខួបលើកទី៤០នៃទិវាបង្កើត​ទំ​​នាក់​ទំនងការទូត(ទី១៦មិថុនា)។ ថ្លែង​មតិក្នុងសន្និសីទកាសែតចាប់ផ្ដើមរំលឹកខួបលើកទី៤០នៃទិវាបង្កើត​ទំ​នាក់​ទំនងការទូតនាថ្ងៃទី៥កុម្ភៈកន្លងទៅជាមួយឯកអគ្គរដ្ឋទូតណូវែលហ្សេឡង់ អនុរដ្ឋមន្ត្រី​ការបរទេស​វៀត​ណាម​លោក Le Hoai Trung បានឲ្យដឹងថា លទ្ធផល​សហប្រតិបត្តិការដែលទទួលបានរវាង​ប្រទេសទាំងពីរ​នា​ពេល​កន្លងមកគឺលេចធ្លោណាស់។ រាល់វិស័យសហប្រតិបត្តិការឆ្លើយតបបានតម្រូវការនិងបំណងរវាង​ភាគី​ទាំង​ពីរ ​ពិសេសគឺក្នុងវិស័យពាណិជ្ជកម្មអប់រំបណ្ដុះបណ្ដាលនិងកសិកម្ម៕

 
តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ