10/08/2015 09:59 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់សឹង្ហបុរីនិងជួបសំណេះសំណាលសហគមន៍ជនវៀតណាម


នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់សឹង្ហបុរីនិងជួបសំណេះសំណាលសហគមន៍ជនវៀតណាម (VOV)

នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung រួមជាមួយគណៈ​ប្រតិភូ​ជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានអញ្ចើញ​ទៅ​កាន់សឹង្ហបុរីដើម្បីចូលរួមពិធីខួបលើកទី៥០នៃទិវាបុណ្យជាតិសឹង្ហបុរី។ នាព្រឹក​ថ្ងៃទី៩ ខែសីហា នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានចូលរួមការសន្ទនា​តុ​មូលជាមួយអង្គភាពអាជីវកម្មជួរមុខសឹង្ហបុរី។ ថ្លែងមតិនៅការជួបសន្ទនានេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung នាពេលកន្លងទៅទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រ​វៀតណាម-សឹង្ហបុរីមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ពិសេសគឺក្នុង​វិស័យសេដ្ឋកិច្ចពាណិជ្ជកម្វិនិយោគ។ ផ្លាស់ប្តូរអំពីវិស័យសហប្រតិបត្តិការជាក់​ស្ដែងដែលវិនិយោគិនសឹង្ហបុរីបានលើកឡើង នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់បំណងស្វែងរកឱកាសឬបើកទូលាយសកម្មភាពសហប្រតិបត្តិការវិនិយោគរបស់អង្គភាពអាជីវកម្មសឹង្ហបុរី​ចូល​មក​វៀត​ណាម។​ រដ្ឋាភិបាល​នៃ​ប្រទេសទាំងពីរបាននិងកំពុងជំរុញការតភ្ជាប់ដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើបណ្ដាវិស័យនេះ រដ្ឋាភិបាលវៀតណាមក្រសួងស្ថាប័ន​នឹងពិនិត្យដោះស្រាយរាល់សំណើររបស់វិនិយោគិនសឹង្ហបុរី។

មុននោះនារសៀលថ្ងៃទី៨សីហា នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​ជួបសំណេះសំណាលកម្មាភិបាលបុគ្គលិកស្ថានទូតនិងតំណាងសហគមន៍ជន​វៀតណាមនៅសឹង្ហបុរី។​ នៅជំនួបនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​អះអាងនូវទស្សនៈមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាមជានិច្ចកាល​ចាត់ទុក​សហគមន៍​ជនវៀតណាមនៅឯបរទេសជាផ្នែកមួយមិនអាចកាត់ផ្ដាច់​ចេញនៃប្រជាជាតិវៀតណាម។ នាយករដ្ឋមន្ត្រីបានសំណូមពរស្ថានទូតវៀត​ណាម​ប្រចាំនៅសឹង្ហបុរីបន្តអនុវត្តល្អកិច្ចការគាំពារពលរដ្ឋជួយឧបត្ថម្ភយ៉ាង​ជាក់​ស្ដែង​និងប្រសិទ្ធិភាពថែមតៀតអាណិកជនវៀតណាមនៅសឹង្ហបុរី៕
តាម VOV5 - វិ ទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ