20/10/2015 10:02 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាអគ្គសេនាធិការកងទ័ពប្រជាជនឡាវ


នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាអគ្គសេនាធិការកងទ័ពប្រជាជនឡាវ

នារសៀលថ្ងៃទី១៩ខែតុលាឆ្នាំ​២០១៥ នៅទី​ក្រុងហាណូយ ក្នុងជំនួបសន្ទនាជាមួយ​ ឧត្តមសេនីយ៍ទោ Suvon Loung bunni អគ្គសេនាធិការ អនុរដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ឡាវ ដែលកំពុង​បំពេញទស្សន​កិច្ច​នៅវៀត​ណាម នាយក​រដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Tan Dung បានវាយ​តំលៃខ្ពស់ ចំពោះលទ្ធផលនៃការចរចាររវាង​អគ្គ​សេនា​ធិការ​កងទ័ព របស់​ប្រទេសទាំងពិរ។ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានអះអាង​ថា៖ រដ្ឋា​ភិបាល​វៀត​ណាម ជានិច្ចកាលយក​ចិត្តទុក​ដាក់ និងបង្ក​លក្ខណះ​ងាយ​ស្រួល ដើម្បី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់​វិស័យ​រវាង​អគ្គ​សេនាធិ​កា​រដ្ឋាន និងក្រសួង​ការពារជាតិនៃ​ប្រទេសទាំងពីរ កាន់តែស៊ីជំរៅ និង​បើកទូលំ​ទូលាយ ប្រកប​ដោយ​ប្រសិទ្ធិ​ភាព រួមចំណែកជាក់ស្ដែង​ក្នុង​បុព្វហេតុ​កសាង​និង​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និង​ការ​ពារ​ជាតិ​របស់​ប្រទេស​ទាំង​ពីរ​វៀតណាម​និងឡាវ។

ឧត្តមសេនីយ៍ទោ Suvon Loung bunni បានអោយដឹង​ថា៖ គោលដៅនៃដំណើ​រ​ទស្សនកិច្ច​លើក​នេះ​គឺធ្វើ​អោយ​ស៊ី​ជំរៅ​ថែម​ទៀត នូវទំនាក់ទំនងសហប្រតិបត្តិការ​ ចំណង​មិត្តភាព និង​ការយល់​ដឹង​គ្នា​ទៅវិញ​ទៅ​មក​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ។ កងទ័ពឡាវនឹងបន្តធ្វើអស់ពីកម្លាំងកាយចិត្ត​របស់ខ្លួន រក្សាទំនាក់​ទំនងមិត្តភាព​ប្រពៃណី សាមគ្គី​ភាព​ពិសេស កិច្ចសហប្រិតបត្តិការលើគ្រប់​វិស័យ រវាងឡាវនិង​វៀតណាមតទៅទៀត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ