03/12/2015 09:19 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយលេខាធិការទូទាំងប្រទេសគណៈ​បក្ស​កម្មុយនិស្ត​បារាំង


នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយលេខាធិការទូទាំងប្រទេសគណៈបក្សកម្មុយនិស្តបារាំង (Image: nguyentandung.org)

នាថ្ងៃទី​១ ខែធ្នូ ឆ្នាំ២០១៥ ក្នុងដំណើរចូលរួមសន្និសីទលើកទី ២១ សន្ធិសញ្ញា​ក្របខ័ណ្ឌ​របស់ អ.ស.ប. ស្តីពី​បំរ៉ែ​បំរួល​អាកាស​ធាតុ (COP 21) នៅទីក្រុងប៉ារីស​បារាំង នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បាន​ទទួល​ជួបសន្ទនាជាមួយលេខាធិការទូទាំង ប្រទេសគណៈបក្សកម្មុយនិស្តបារាំង លោក​Pierre Laurent។ ក្នុង​ជំនួប​នេះ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ ថា៖ ប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រធាន​ព្រឹទ្ធស​ភា​និង​ប្រធាន​រដ្ឋសភា​បារាំងសុទ្ធតែ​មាន​គោលបំណង នាំទំនាក់ទំនងរវាងវៀតណាមនិងបារាំងអភិវឌ្ឍន៍ឲ្យ បាន​ខ្លាំង​ក្លា​ថែម​ទៀត។ នាយករដ្ឋមន្ត្រីវៀតណាមបានស្នើរឲ្យគណៈបក្សកម្មុយ​និស្ត​បារាំង ​ពង្រីក​នូវ​តួនា​ទី​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​រួមចំណែក​សកម្ម ក្នុងបណ្ដា​សកម្មភាពសហប្រតិបត្តិការ រវាងវៀតណាមនិងបារាំងនិយាយដោយឡែកនិង​រវាង​វៀតណាម និង​ EU និយាយរួម។ រីឯខ្លួនវិញ លោក Pierre Laurent អះអាង​ថា៖ គណៈ​បក្សកម្មុយនិស្ត​បារាំង​ជានិច្ច​កាល​គាំទ្រ និងបង្កើនកិច្ចសហប្រតិបត្តិ​ការរវាងគណៈបក្សទាំងពីរ និងប្រទេសទាំងពីរ។ នាថ្ងៃដដែល នាយក​រដ្ឋមន្ត្រី​Nguyen Tan Dung បានជួបធ្វើការជាមួយថ្នាក់​ដឹក​នាំសម្ព័ន្ធក្រុមហ៊ុនអគ្គិសនី​បារាំង (EDF) សម្ព័ន្ធ​ក្រុម​ហ៊ុន​ព្រលានអន្តហោះក្រុងប៉ារីស (ADP) និងក្រុមហ៊ុន​ឧស្ម័ន្ធដុត Perenco ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ