17/10/2017 10:50 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានអនុគណៈកម្មាធិការអាស៊ី-ប៉ាស៊ីហ្វិកសភាជាន់ទាបអាមេរិក


 អភិវឌ្ឍន៍ទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោងជាក់ស្តែងប្រកបដោយប្រសិទ្ធភាពវៀតណាម-អាមេរិក

នៅពិធីទទួល​ជួបសន្ទនានារសៀលថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហា​ណូយ នាយ​ករដ្ឋមន្ត្រី រដ្ឋាភិបាល​វៀត​​ណាម ​លោក Nguyen Xua​n Phuc បានអះអាងថា៖ រដ្ឋា​ភិបាលនិ​ងប្រជាជន​វៀតណាម​វាយតំលៃ​ខ្ពស់​ចំពោះ​កា​​រ​ដែល​រដ្ឋសភាអាមេរិក​ក្នុងនោះមានស​មា ជិកសភា​ជាន់​ទាប​បាន​គាំទ្រ​គោលនយោបាយ​ឆ្ពោះទៅតំបន់​អាស៊ី​-ប៉ាស៊ី​ហ្វិករបស់ អាមេរិក​ហើយ​អភិវឌ្ឍន៍​ថែមទៀត​ទំនាក់ទំនង​លើគ្រប់ជ្រុង​ជ្រោយរវាង​វៀត​ណាម​និង អាមេរិក។ លោក ​Nguyen Xuan Phuc សម្តែ​ងគោល​បំណង​​អភិវឌ្ឍន៍ទំនាក់​ទំនងដៃគូ លើគ្រប់ជ្រុង​ជ្រោងជាក់​ស្តែង​ប្រកប ដោយប្រសិទ្ធភាព​ដោយឈរ​លើ​គោលការណ៍គោរព​ឯករាជ្យ​អធិបតេយ្យភាព និង​បូរណ​ភាព​ដែន​ដី​​និង​យន្តការ​នយោបាយ ​របស់​គ្នាដើម្បី ផលប្រយោជន៍​ របស់​ប្រជាជន​នៃប្រទេស​ទាំង​ពីរ។ រីឯខ្លួនវិញ សមាចិ​ក​សភា Ted Yoho បានឲ្យដឹងថា៖ ក្នុ​ងឋានៈ​ជាប្រធានអនុគណៈ​កម្មាធិការ​អាស៊ីប៉ាស៊ីហ្វិក​ចំណុះ គណៈ​កម្មាធិការ​កិច្ចការបរ​ទេសរបស់​សភាជាន់ទាបអា​មេរក លោក​នឹង​ខំប្រឹង​ប្រែង​ ថែម​ទៀត​ជំរុញការ​ផ្លាស់​ប្តូរ​ពាណិជ្ជក​ម្ម​កិច្ច​សហប្រតិបត្តិការ​វប្បធម៌ រួមវិភា​គទាននាំ ទំនាក់​ទំនង​ដៃគូ​លើគ្រប់​ជុ្រង​ជ្រោយ​អភិវឌ្ឍន៍​ ឲ្យ​បាន​ខ្លាំង​ក្លាថែមទៀត៕ 
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ