29/03/2015 12:43 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាអាល្លឺម៉ង់

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាអាល្លឺម៉ង់

នារសៀលថ្ងៃទី២៧ខែមិនាឆ្នាំ២០១៥ នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបសន្ទនា​ជាមួយ​ប្រធាន​រដ្ឋសភា​អាល្លឺ​ម៉ង់ Nomert Lammert ដែលអញ្ជើញមកចូលរួមមហា​សន្និបាត សហភាព​អន្តរសភាពិភព​លោក លើក​ទី១៣២ (IPU-132) នាយករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Tan Dung បានវាយ​តំលៃខ្ពស់ ចំពោះ​ទំនាក់​ទំនង​សហ​​ប្រតិ​បត្តិការ​​រវាងប្រទេស​ទាំងពីរ ដែលកំពុ​ងមានបំរ៉ែបំរួល​សកម្មពីពេល​​ដែល​ប្រទេស​ទាំងពីរ លើក​កំរិត​ដៃ​គូ​​យុទ្ធ​សាស្ត្រ។ លោក Nguyen Tan Dung ក៏មានគោល​បំណងថា៖ រដ្ឋសភាអាល្លឺម៉ង់គាំទ្រ​វៀតណាម និងEU សម្រេច​ការ​ចរចា អំពីកិច្ច​ព្រម​ព្រៀងពាណិជ្ជកម្ម​សេរី​វៀតណាម-EU​ (FTA)​។ រដ្ឋស​ភា​អល្លឺ​ម៉ង់​ទទួ​ល​ស្គាល់​​​វៀត​ណាម ជាខឿនសេដ្ឋកិច្ចទីផ្សារ​យ៉ាងឆាប់ៗ ដើម្បីបង្កលក្ខណៈងាយស្រួល​អោយ​វៀត​ណាម​អភិវ​ឌ្ឍន៍​ខ្លាំងក្លា​ថែម​ទៀត។ ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen​ Tan Dung ក៏បាន​ផ្ញើសេចក្ដី​ចែក​រំលែក​​ទុក្ខ ចំពោះបណ្ដាថ្នាក់ដឹកនាំ និងប្រ​ជាជនអា​ល្លឺម៉ង់​ក្នុងគ្រោះថ្នាក់យន្តហោះ Germanwings​ បណ្ដាល​អោយ​​ប្រ​ជា​ពល​រដ្ឋអាល្លឺ​ម៉ង់ជាច្រើននាក់ត្រូវស្លាប់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ