06/04/2017 09:37 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាមេបញ្ជាការដ្ឋានកងទ័ពការពារជាតិថៃ Surapong Suwana Adth


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
នៅក្នុងជំនួបសន្ទនានារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយនាយករដ្ឋមន្ត្រី​វៀត​ណាម​ លោក​ Nguyen Xuan Phuc បានបង្ហាញជំនឿជាក់ថា៖ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូនឹងរួមចំណែកសំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជំរុញទំនាក់ទំ​នង​សហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ ​នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ការអភិវឌ្ឍន៍ទំនាក់ទំ​នង​រវាងវៀតណាម-ថៃនិយាយដោយឡែក និងទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេសអាស៊ាន​ និយាយ​រួមជាអាទិភាពជួរមុខ ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណា​ម។ វៀតណាមវាយតំលៃខ្ពស់គោលជំហររបស់ថៃក្នុងរយៈពេលកន្លងទៅចំពោះបញ្ហារួមក្នុងតំបន់ ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ ​វៀតណាមមានគោលបំណងថាថៃបន្តស្ថិរភាព និងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត ដើម្បីការអភិវឌ្ឍន៍រួមរបស់​ប្រទេសទាំងពីរ ដើម្បីភាពសម្បូររុងរឿងនិងខ្លាំងមាំមួនរបស់អាស៊ាន រួមចំណែកក្នុងការរក្សាសន្តិភាព​ ស្ថិរភាព​ កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់និងអន្តរជាតិ៕​
តាម VOV5-វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ