14/10/2016 10:08 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអភិបាលទីក្រុងDaegu កូរ៉េខាងត្បូង


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអភិបាលទីក្រុង Daegu កូរ៉េខាងត្បូង

នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​ជួប​សន្ទនា​ជាមួយអភិបាលទីក្រុង Daegu ( កូរ៉េខាងត្បូង) លោកKun Jong Jin ដែលកំពុងមានដំណើរទស្សនកិច្ចនៅ​វៀតណាម។​នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ កូរ៉េខាងត្បូង បន្តរក្សាជាដៃគូ​សំខាន់​ជួរមុខរបស់វៀតណាម ឈរលំ​ដាប់​ថ្នាក់ទី ១ អំពីការវិនិយោគ និងទីពីរ​អំពីការផ្តល់ទុនជំនួយODA ការងារទេសចរណ៍ និងឈរលំដាប់ថ្នាក់ទី ៣ ​អំពីពាណិជ្ជកម្ម។នាយករដ្ឋមន្ត្រីបានបង្ហាញនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងទីក្រុង Daegu ជាមួយ​តំបន់ផ្សេងៗរបស់វៀតណាម ជាពិសេសគឺ​ទីក្រុង​ហូជីមិញ និងDa Nang។ នាយករដ្ឋមន្ត្រីបានអះអាងថា​៖​ រដ្ឋាភិបាល​​វៀតណាម​ជា​និច្ច​កាលស្វាគមន៍ និងបន្តកែលំអរបរិយាកាសវិនិយោគ បង្ក​លក្ខណះ​ងាយស្រួល ដើម្បីវិនិយោគិន​បរទេស ដែលក្នុងនោះមានវិនិយោគ​កូរ៉េខាង​ត្បូងនិយាយរួម និងទីក្រុង Daegu និយាយដោយ​ឡែក​ នឹង​នរចិត្តបោះ​ទុនវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ