15/07/2017 14:03 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអភិបាលខេត្ត Kanagawa(ជប៉ុន)


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអភិបាលខេត្ត Kanagawa(ជប៉ុន)

នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នៅក្នុងជំនួបសន្ទនាជាមួយអភិបាលខេត្ត Kanagawa, លោក Kuroiwa Yuji នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំ​ពោះ​កា​រដែលបណ្ដាថ្នាក់ដឹកនាំតំបន់នៅជប៉ុនមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីជំរុញនិងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការជាមួយបណ្ដាតំបន់វៀតណាម ដែលក្នុងនោះមានខេត្ត Kanagawa។ នាយករដ្ឋមន្ត្រី​បានស្នើអោយខេត្ត Kanagawa បន្តជំរុញថែមទៀតកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យពលករ ហើយអបអរសាទរការរៀបចំ”មហោស្រពវៀតណាមនៅ Kanagawa”។

រីឯខ្លួនវិញ លោក Kuroiwa Yuji បានអោយដឹងថា៖ គណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅវៀតណាមលើកនេះ​មានសហគ្រាសចំនួន ១៧ និងបានរៀបចំជោគជ័យសិក្ខាសាលាជំរុញទេសចរណ៍និងវិនិយោគនៅហាណូយផងដែរ៕ 

 តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ