19/11/2015 09:15 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយសមាជិកទទួលបន្ទុកផ្នែកអន្តរជាតិនិងអភិវឌ្ឍន៍របស់​គណៈ​កម្មធិការ​អឺរ៉ុប


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយសមាជិកទទួលបន្ទុកផ្នែកអន្តរជាតិនិងអភិវឌ្ឍន៍របស់គណៈកម្មធិការអឺរ៉ុប

នារសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ​២០១៥ នៅក្នុងជំនួបសន្ទនាជាមួយលោក Neven Mimica សមាជិក​ទទួល​បន្ទុក​ផ្នែក​អន្តរជាតិ និងអភិវឌ្ឍន៍របស់គណៈកម្មធិការអឺរ៉ុប​ (​EC) ដែលកំពុងបំពេញ​ទស្សនកិច្ច​នៅវៀត​ណាម នាយក​រដ្ឋ​មន្ត្រីវៀត​ណាម លោក​ Nguyen Tan Dung បានចាត់ទុកថា៖ ទំនាក់ទំនងរវាងវៀតណាម និង EU កំពុងអភិ​វឌ្ឍន៍​ដ៏ល្អ​ប្រសើរ និង​សក្ដានុភាពសហប្រតិបត្តិការរវាងភាគីទាំងពីរនៅធំធេង​ណាស់។ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានអះអាងថា៖ វៀតណាមជា​និច្ចកាលគោរព និងមានគោលបំណងរួមជាមួយEU បន្ត​ជំរុញ​កិច្ច​សប្រតិបត្តិ​ការ​ប្រកបដោយ​ល្អប្រសើរ លើគ្រប់ជ្រុងជ្រោយ សមភាពមានផលប្រយោជន៍ដូចគ្នា​និង​រួមគ្នា​អភិវឌ្ឍន៍​។ ​រីឯ លោក Neven Mimica បានសម្ដែងជំនឿជាក់ថា៖ ទំនាក់​ទំនង​ទ្វេភាគី​នេះនឹង​បន្ត​អភិវឌ្ឍន៍​អោយបាន​ខ្លាំង​ក្លាថែម​ទៀត​។ លោក Neven Mimica ក៏បានចាត់ទុកថា៖ កិច្ចព្រមព្រៀងដៃគូនិងកិច្ចសហប្រតិបត្តិកា​រលើគ្រប់​វិស័យ​វៀត​ណាម-EU (PCA) នឹងបានអនុម័តនិង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​វៀតណាម - EU ត្រូវបានចុះ​ហត្ថ​លេខា​យ៉ាង​ឆាប់ៗ នឹងបង្កើតគ្រឹះដ្ឋានសំខាន់​ដើម្បីភាគីទាំងពីរ កសាងទំនាក់ទំនង​ដ៏ល្អប្រសើរ និងស៊ីជំរៅ​នាពេល​ខាង​មុខ​នេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ