17/05/2016 09:52 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីឡាវ


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីឡាវ

នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc បានជួបសន្ទនាជា​មួយនាយក​រដ្ឋមន្ត្រីឡាវ លោក Thong Loun Sisoulith ដែល​កំពុងបំពេញ​ទស្សនកិច្ច​នៅវៀ​តណាម ចាប់​ពីថ្ងៃ​ទី១៥ ដល់​ថ្ងៃទី១៧​ ខែឧសភា ឆ្នាំ២០១៦​។ ភាគី​ទាំង​ពី​រ​បាន​សម្ដែង ​នូវការ​ពេញ​ចិត្ត​ចំពោះ​ការ​អភិវឌ្ឍន៍​ទំនាក់​ទំនង​ រវាងវៀតណាមនិងឡាវក្នុងរយៈពេលកន្លងទៅ។

​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖វៀតណាម បន្តសហប្រតិបត្តិការ​ជិត​ស្និទ្ធ និង​ជួយ​ឧបត្ថម្ភ ដើម្បី​ឡាវ​សម្រេចភារ​កិច្ចជាប្រធាន​អាស៊ាន​ឆ្នាំ២០១៦ ប្រកបដោយ​ជោគជ័យ។ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានស្នើអោយភាគីឡាវត្រូវ​ រួមសហការជិតស្និទ្ធិ ដើម្បីធានាសាមគ្គីភាព រក្សា​គោលជំ​ហររួម​របស់​អាស៊ាន ចំពោះបញ្ហានៅសមុទ្រខាងកើត ។

​បន្ទាប់ពីជំនួបសន្ទនា នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាកសិលសាក្សី ពិធីចុះហត្ថ​លេខាឯក​សារមួយ​ចំនួន​រវាង​បណ្ដា​ក្រសួង ស្ថាប័ន និងតំបន់របស់វៀតណាមនិងឡាវ។

​នាថ្ងៃនេះដែរ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានរដ្ឋសភា​វៀតណាម លោក​ស្រី Nguyen Thi Kim Ngan ក៏មានជំនួប​សន្ទនា ជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thong Loun Sisoulith ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ